សិល្បៈ និង កម្សាន្ត

តារាសម្តែង Lee Min Ho និង តារាសម្តែង Gong Hyo Jin កំពុងពិចារណា ថតរឿងភាគ ‘Ask The Stars’ ចំណាយជាង ៤២លានដុល្លារ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានឲ្យដឹងថា លោក Lee Min Ho និងនាង Gong Hyo Jin ពិភាក្សាគ្នា ដើម្បីសម្តែង ក្នុងរឿងភាគថ្មី ‘Ask The Stars’ ដែលចំណាយថវិកា អស់ ៤២,៣ លានដុល្លារ គឺជារឿង Kdrama ដំបូងរបស់ផលិតកម្ម ។

ផលិតកម្ម MYM Entertainment ជាភ្នាក់ងាររបស់លោក Lee Min Ho បានចេញសេចក្តីថ្លែងការណ៍ ផ្លូវការមួយ ដោយនិយាយថា វាគឺជាស្នាដៃមួយ ដែលត្រូវបានស្នើឡើង ហើយវាមិនទាន់ត្រូវបាន បញ្ជាក់ នៅឡើយទេ ។ នាង Gong Hyo Jin និងលោក Lee Min Ho នៅតែស្ថិតក្នុងការពិភាក្សា អំពីការទទួលយកការ ផ្តល់ជូនការសម្ដែងរបស់ពួកគេ ។

រឿង’Ask The Stars’ និពន្ធដោយលោកស្រី Seo Sook Hyang ហើយវានឹងក្លាយជារឿងភាគកូរ៉េដំបូងគេ ដែលមានផលិតកម្ម ស្ថានីយ៍អវកាស ហើយវាត្រូវបានគេរាយការណ៍ថា ការចំណាយលើការផលិតសរុបគឺ ៥០ ពាន់លានវ៉ុន ៕ ដោយ៖លី ភីលីព

Most Popular

To Top