ភ្នំពេញ៖ តារាសម្តែង និងម៉ូដែល ស៊ឹម ស្រីមុំ ក្រោយពីបានឆក់យក ប្រជាប្រិយភាពច្រើនគួរសម ពីសំណាក់ទស្សនិកជនរួចមក សង្កេតឃើញថា សម្រស់ ក៏ដូចជាការតបតែងខ្លួនរបស់នាង កាន់តែខុសប្លែកពីមួយថ្ងៃ ទៅមួយថ្ងៃ ពោលគឺនាងកាន់តែស្អាត កាន់តែសិចស៊ី កាន់តែក្លាយជាទីចំណាប់អារម្មណ៍ របស់មនុស្សជាច្រើន នៅលើបណ្កាញសង្គម ។

ជាក់ស្ដែងតាមរយៈសកម្មភាពប្រចាំថ្ងៃ របស់ស្រីស្អាត ស៊ឹម ស្រីមុំ ជារឿយៗ នាងបានបង្ហាញនៅលើ គណនីហ្វេសប៊ុក ក៏ដូចជា Instagram របស់នាង ហើយរាល់សកម្មភាពទាំងនេះ សុទ្ធសឹងតែឱ្យឃើញ ពីសម្រស់ដ៏ស្រស់ឆឺតឆាយ ព្រមជាមួយការតុបតែងខ្លួន បែបសិចស៊ី បញ្ចេញសាច់ដើមទ្រូង និងគល់ភ្លៅដ៏សខ្ចីរបស់នាង ។ តួយ៉ាងកាលពីពេលថ្មីៗ ស្រីមុំ បានបង្ហោះរូបថតសិចស៊ី ៤សន្លឹក កំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងមិត្តភក្ដិ លើបណ្ដាញសង្គមហ្វេសប៊ុក ។

តាមរយៈរូបថតស៊ីអារម្មណ៍ទាំងនោះ បានបង្ហាញឱ្យឃើញថា កញ្ញា ស៊ឹម ស្រីមុំ បានពាក់អាវម៉ូដថ្មីមួយដែលកំពុងពេញនិយម នៅលើទីផ្សារអនឡាញក្រៅប្រទេស ដែលអាវនោះស្ទើរតែ បញ្ចេញឱ្យឃើញសាច់ដើមទ្រូង ដ៏ទ្រលុកទ្រលន់របស់នាងជាង ៤០ភាគរយទៅហើយ ។ តែយ៉ាងណាក៏ដោយ ឃើញមិត្តភ្ដិ ជាច្រើនរបស់នាង បានចូលរួមបញ្ចេញមតិ ស្ញើចសរសើរថា ស្រស់ស្អាត មិនដាច់ពីមាត់ឡើយ ។

គួរឱ្យដឹងដែរថា តារាសម្តែង និងម៉ូដែល ស៊ឹម ស្រីមុំ ប្រឡូកសិល្បៈ ៨ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ។ ការឈានជើងចូលប្រឡូក ក្នុងវិស័យសិល្បៈនេះ តាមរយៈការប្រលងកញ្ញាឯក ប្រីជតុន ឆ្នាំ ២០១៣ ប៉ុន្តែកាលនោះ នាងមិនបានទទួលជ័យលាភីឡើយ ដោយបានត្រឹមដល់វគ្គ ១០នាក់ ចុងក្រោយប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ដោយការខិតខំប្រឹងប្រែង និងរូបសម្រស់អំណោយផល ពីធម្មជាតិទៀតនោះ ទើបក្រោយពីធ្លាក់ពីការប្រឡង មានខាងក្រុមដើរម៉ូដ មួយចាប់អារម្មណ៍នាង ក៏បានទាក់ទងឱ្យទៅដើរម៉ូដជាមួយតែម្ដង។
ការវិវត្តន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ខាងផលិតកម្មនានា បានមើលឃើញពីសមត្ថភាព និងស្គាល់នាងតាមរយៈការដើរម៉ូដ ក៏ត្រូវបានផលិតកម្មផ្សេងៗទាក់ទងថត MV និង ស្ព័តពាណិជ្ជកម្ម។ ហើយសម្រាប់ MV ដែលធ្វើឱ្យទស្សនិកជន កាន់តែស្គាល់នាងច្បាស់ គឺតាមរយៈ “ខ្ញុំខ្លាចហើយលុយ ” “បែកអូនបងមានលុយចាយច្រើនជាងមុន” “កុំដុតបងឈឺពេក” “លាក់ទឹកភ្នែកក្រោយខ្នង ” ចំណែករឿងដុំវិញ ដូចជា “រនាតស្នេហ៍” និង “អ្នកលេងជើងខ្វេរ”ជាដើម។ ហើយនាងក៏បានមានឱកាស សម្ដែងជាតួឯកស្រីដែរ នៅក្នុងរឿងភាគ របស់ស្ថាននីយទូរទស្សន៍ PNN គឺរឿង “អ្នកទីបី” ៕ ដោយ៖ ម៉ានី










