សិល្បៈ និង កម្សាន្ត

ផលិតកម្ម YG Entertainment ៖​ សមាជិក៣នាក់ទៀត នៃក្រុមតារាចម្រៀង BLACKPINK អវិជ្ជមានមេរោគ COVID-19 បន្ទាប់ពីលទ្ធផលវិជ្ជមានរបស់ Lisa

កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា ផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ មួយទាក់ទងនឹងលទ្ធផល តេស្តិ៍រកមេរោគ COVID-19 របស់សមាជិកក្រុម BLACKPINK គឺនាង Jennie នាង Rosé និងនាង Jisoo អវិជ្ជមានមេរោគ COVID-19ទំាង៣នាក់ បន្ទាប់ពីលទ្ធផល តេស្តវិជ្ជមានរបស់នាង Lisa ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់ផលិតកម្ម YG Entertainment៖ សួស្តី នេះគឺជា YG Entertainment ចំពោះសមាជិកក្រុម BLACKPINK នាង Jisoo នាងRosé និងនាង Jennie សម្រាប់លទ្ធផលតេស្តិ៍ RT-PCR នៃ COVID-19 បានត្រឡប់មកវិញថាអវិជ្ជមានទាំងអស់។ ចំណែកនាង Lisa ដែលបានទទួលការជូនដំណឹង អំពីលទ្ធផលតេស្តិ៍ វិជ្ជមាន របស់នាងនៅថ្ងៃទី ២៤ខែវិច្ឆិកា មុនកាលវិភាគ នៃការថតរបស់នាង គឺមានសុខភាពល្អណាស់ ដោយគ្មានរោគសញ្ញាគួរឲ្យសង្ស័យ ។

សមាជិកក្រុម BLACKPINK ទាំងបួននាក់បានបញ្ចប់ការចាក់ វ៉ាក់សាំង COVID-19 របស់ពួកគេ ហើយក្រុមហ៊ុន និងសិល្បកររបស់យើងកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខភាព និងសុវត្ថិភាពរបស់យើង តាមរយៈការធ្វើតេស្តជាមុន ពីពេលមួយទៅពេលមួយ ។

សូមជូនពរឲ្យ Lisa ឆាប់ជាសះស្បើយ យើងនឹងបន្តសហការជា មួយការស៊ើបអង្កេត រោគរាតត្បាតដោយអាជ្ញាធរ ដាក់ឲ្យនៅដាច់ពីគេ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារការរីករាលដាល នៃ COVID-19៕ដោយ៖លី ភីលីព

Most Popular

To Top