ភ្នំពេញ ៖ បច្ចុប្នប្បន្នកូនស្រី របស់តារាកំប្លែងស្រី អ៊ីត ដែលមានឈ្មោះថា ង៉ា ស្រីណា កាន់តែចម្រើនវ័យធំធាត់ ពេញក្រមុំស្ដូក សម្រស់កាន់តែស្រស់ស្អាត មិនធម្មតាឡើយ ។ ស្របពេលជាមួយគ្នានេះដែរ យុវតី ង៉ា ស្រីណា ក៏កំពុងតែខិតខំយ៉ាងខ្លាំង ដើម្បីកសាងប្រជាប្រិយភាព នៅក្នុងសង្គមសិល្បៈ ក្នុងនាមជាតារាចម្រៀង ។

ជាការពិតណាស់ ទោះជាកំពុងមានវ័យ ១៧ឆ្នាំ និងកំពុងជាប់ សិក្សា យ៉ាងណាក៏ដោយ ក៏សង្កេតឃើញថា ង៉ា ស្រីណា ហាក់ដូចជាសកម្មខ្លាំង នៅក្នុងគោលបំណង ចាប់យកអាជីព ជា តារាចម្រៀងល្បីឈ្មោះម្នាក់ ។ ដូច្នេះហើយទើបនាង តែងតែទទួលបាន ពាក្យពោលសរសើរ ពីសំណាក់ទស្សនិកជន អំពីសមត្ថភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់នាងផងដែរ ។

និយាយពីសម្រស់របស់យុវតី ង៉ា ស្រីណា ឃើញថា នាងកាន់ខុសប្លែកខ្លាំងមែនទែន ដោយកាលមិនទាន់ចូលប្រឡងកម្មវិធី X factor Cambodia នាងមានសម្បុរខ្មៅស្រអែម នុងមានមុខមាត់មិនសូវស្រស់។ ប៉ុន្តែមកទល់ពេលនេះ កូនស្រីបណ្ដូលចិត្តរបស់ ស្រីអ៊ីត រូបនេះ មានរូបរាងកាយខុសប្លែក មើលសឹងតែមិនស្គាល់ងថាជា ង៉ា ស្រីណា ឡើយ ។

គួរឱ្យដឹងថា យុវតី ង៉ា ស្រីណា គឺជាអតីតបេក្ខនារី ប្រឡងក្នុងកម្មវិធី X factor Cambodia ដែលកាលនោះ មានទើបតែមានវ័យ ១៥ឆ្នាំប៉ុណ្ណោះ ។ កាលនោះ ស្រីណា បានជ្រើសយកបទ “Saxophone បាត់ស្នេហ៍” ហើយក៏ទទួលបានស្នូទះដៃ ក៏ដូចជាប្រជាប្រិយភាពខ្លាំង ពីសំណាក់ទស្សនិកជន ដោយសារតែនាង មានទឹកដមសំឡេង ពីរោះក្រអួនក្រអៅ និងកាយវិការល្អផងដែរ ៕



ដោយ៖ ម៉ានី
