ភ្នំពេញ៖ អ្នកនាង ឈួន សុវណ្ណឆៃ នៅតែល្បីឈ្មោះជាតារាចម្រៀងជើសចាស់ ដែលនិយមពាក់មាសស្រោចខ្លួន ប្រៀបបានដូចជាសេដ្ឋីនីសម័យបុរាណយ៉ាងដូច្នេះដែរ ។ ហើយបច្ចុប្បន្ននេះនាងកំពុងរស់យ៉ាងមានសុភមង្គល លើគនរទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
ជាមួយគ្នានេះដែរ តារាជើងចាស់រូបនេះ ក៏ត្រូវបានមហាជនមើលឃើញថា ត្បិតតែមានវ័យខ្ទង់ជាង ៤០ឆ្នាំ និងមានកូន៣នាក់ហើយយ៉ាងណាក៏ដោយ ក៏សម្រស់របស់នាងនៅតែរក្សាបាននូវភាពស្រស់ស្អាត ក្មេងជាងវ័យជានិច្ច ។ តួយ៉ាងថ្មីៗនេះ ការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាចម្រៀង ឈួន សុវណ្ណឆៃ បានបង្អួតសម្រស់ក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ី ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា ។
ជាមួយនឹងការតុបតែងខ្លួនបែបសិចស៊ីរបស់តារាចម្រៀង ឈួន សុវណ្ណឆៃ នេះផងដែរ ត្រូវបានគេដឹងថា ជាលើកទី១ ហើយសម្រាប់នាង ព្រោះជានិច្ចកាលនាងតែងតែបង្ហាញខ្លួនជាមួយសម្លៀកបំពាក់បែបស្រគត់ស្រគុំ និងបុរាណ សមសួនជាស្ត្រីខ្មែរ ។ ប៉ុន្តែលើកនេះ នាងបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញអ្នកនាង ឈួន សុវណ្ណឆៃ បានធ្វើឱ្យមហាជនជាពិសេសហ្វេនៗមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញនាងលេងខ្លួនក្នុង ឈុត ប៊ីគីនីយ៉ាងសិចស៊ីដែលមើលទៅពិតជាទាក់ទាញមិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ ។
គួរឱ្យដឹងដែរថា អ្នកនាង ឈួន សុវណ្ណឆៃ បច្ចុប្បន្នមានកូនប្រុសស្រីចំនួន ៣នាក់ និងកំពុងរស់នៅក្រោមជីវិតដ៏ធូរធារបំផុត ដោយក្រៅតែពីមានផ្ទះធំស្កឹមស្កៃរស់នៅម្តុំបុរីកាំកូស៊ីធីហើយនោះ នាងក៏មានរថយន្តទំនើបៗជិះ ដូចជារថយន្ត Lexus LX 570 ជាដើម ៕
ដោយ៖ ម៉ានី