កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងនាង Yoo In Na បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន ស្មើនឹង(៤២,៥៤៤,៣២) ដល់អង្គការសុខុមាលភាពសង្គម ‘ខ្យង នៃសេចក្តីស្រឡាញ់’ ‘Snail of Love’ ដើម្បីជួយកុមារគថ្លង់ ។
របាយការណ៍បានបង្ហាញថា នាង Yoo In Na បានបរិច្ចាគជំនួយ ដល់កុមារគថ្លង់រយៈពេល ៣ ឆ្នាំ ជាប់គ្នាដល់អង្គការសុខុមាលភាព សង្គម ‘Snail of Love’ ចាប់តាំងពីឆ្នាំ២០១៩មក តារាស្រីរូបនេះ បានបរិច្ចាគ ប្រាក់សរុប ចំនួន ២៣០ លានវ៉ុន (១៩៥,៥៦៦,៧២ ដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការ វះកាត់សរសៃប្រសាទ សិប្បនិម្មិត សម្រាប់កុមារគថ្លង់ ។
ដោយមានជំនួយពីនាង Yoo In Na កុមារគថ្លង់ចំនួន ២០ នាក់បានទទួលការវះកាត់ ដើម្បីស្តារឡើងនូវការស្តាប់ របស់ពួកគេរហូតមកដល់ពេលនេះ។ តាមការចេញផ្សាយព័ត៌មានផ្សេងទៀតថា នាង Yoo In Na កំពុងសម្តែងក្នុងរឿងភាគ JTBC នាពេលខាងមុខ ‘Snowdrop’ ដែលចាក់បញ្ចាំងនៅថ្ងៃទី១៨ ខែធ្នូ វេលាម៉ោង ១០:៣០ យប់ នៅកូរ៉េ ៕ ដោយ៖លី ភីលីព