ភ្នំពេញ៖ ដោយសារតែរូបរាងតូចស្រឡូនជាមួយនឹងសម្បុរស្បែកសខ្ចីនោះ បានធ្វើឱ្យតារាសម្តែងរូបស្រស់ ភីយ៉ា វេកា មិនខ្លាចនឹងចាយរាងក្នុងឈុតសិចស៊ីនោះទេ មិនថានៅក្នុងការស្លៀកពាក់ជាប្រចាំ ថ្ងៃ ឬការដើរលំហែរឡើយ។




ជាការពិតណាស់ តារាម៉ូឌែល និងសម្ដែងរាងតូចស្រឡូន សាច់សខ្ចី គឺកញ្ញា ភីយ៉ា វេកា ក្រោយពីបានស្ងប់ស្ងាត់ បាត់មុខពីសិល្បៈអស់មួយរយៈ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ផ្ទុះខ្លាំងកន្លងមកនេះ ស្រាប់តែបានធ្វើឱ្យមហាជន អ្នកគាំទ្រ ចាប់អារម្មណ៍សារជាថ្មី ដោយសង្កេតឃើញថា សម្រស់របស់នាង កាន់តែស្រស់ស្អាតខ្លាំងឡើង មិនតែប៉ុណ្ណោះ នាងក៏កាន់តែមានទំនុកចិត្ត ក្នុងការលេងខ្លួនកាន់តែសិចស៊ីផងដែរ ។


តួយ៉ាងកន្លងទៅថ្មីៗនេះ ភីយ៉ា វេកា បានសម្ញែងរាងដ៏ស្រស់ស្អាតរបស់នាងឱ្យ មហាជនឃើញកាន់តែច្បាស់នូវសាច់ខ្ចី ដែលមានតែសម្លៀកបំពាក់ក្នុងបិទបាំងត្រង់តែតំបន់សំខាន់ៗបន្តិចបន្តួចប៉ុណ្ណោះ ។ ការបង្ហាញរាងកាយដ៏សិចស៊ីនេះផងដែរ គឺនៅពេលដែលស្រីស្អាតរូបនេះ ធ្វើដំណើរកម្សាន្តជាលក្ខណៈឯកជន ទៅរមនីយដ្ឋានមួយកន្លែងក្នុងប្រទេស ។

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយដែរ សម្រាប់តារាស្រីដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមម្នាក់នេះ ពោលគឺចាប់តាំងពេលនាង បានដើរចូលក្នុងវិស័យសិល្បៈ នាកំលុងឆ្នាំ ២០១៦ រួចមក ភីយ៉ា វេកា តែងតែបង្ហាញខ្លួន ជាមួយសម្លៀកសិចស៊ីជានិច្ចរាល់ពេលចូលរួមកម្មពិធីម្ដងៗ ។

គួរឱ្យដឹងថា ភីយ៉ា វេកា ចូលប្រឡូកសិល្បៈមុនដំបូងក្នុងឆ្នាំ២០១៦ ផ្នែកដើរម៉ូដ តាមរយៈមិត្តភ័ក្ដិ ជួយជំរុញ។ ទោះជាមិនសូវមានមុខខាងផ្នែកសម្ដែងភាពយន្ត និង MV តែ ភីយ៉ា វេកា មានប្រជាប្រិយភាពខ្លាំងគួរសមខាងផ្នែកដើរម៉ូដ ដូច្នេះហើយ ទើបនាងមានឱកាសការងារជាច្រើន ជាមួយក្រុមហ៊ុនដូចជាគ្រឿងសម្អាង និងគ្រឿងអេឡិចត្រូនិច ៕
ដោយ៖ ម៉ានី
