មិនយូរមិនឆាប់ កញ្ញា ប៊ី សុធារី នឹងដល់ពេលឡើងឆាក បង្ហាញទេពកោសល្យក្នុងការប្រកួតនៅក្នុងកម្មវិធី បវរកញ្ញាមួយទៀតហើយគឺ Miss Charm International 2021 ដែលកម្មវិធីនេះនឹងរៀបចំនៅប្រទេសវៀតណាម។

ជាការពិតណាស់ ប៊ី សុធារី ក៏ជាបវរកញ្ញា Miss Universe Cambodia ម្នាក់ដែរ ដែលបានទទួលជយលាភីកាលពីឆ្នាំ ២០១៧ ប៉ុន្តែដោយចិត្តស្រឡាញ់ និងការតស៊ូក្នុងវិស័យនេះ នាងក៏បានចូលរួមប្រកួតក្នុងកម្មវិធី Miss Charm International 2021 វិញម្ដង។ បើតាមការប្រកាស កម្មវិធីនេះនឹងចាប់ដំណើរការផ្លូវការពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ តទៅ ឯវគ្គផ្ដាច់ព្រ័ត្រគឺនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅ កោះត្រល់ (Phú Quốc Island)។ ប្រភព៖http://sabay
ដោយឡែកមុនថ្ងៃប្រកួតធំមកដល់ ល្អទេបើទៅទស្សនារូបភាពស្អាតៗរបស់ ប៊ី សុធារី?










