ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ នឹងមានការជួបជុំសិល្បៈករ សិល្បៈការិនី ដែលមានវត្តមាន សម្ដែងនៅក្នុងរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទ” ដើម្បីធ្វើពិធីក្រុងពលី ក៏ដូចជាសណេះសំណាលក្រោម វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ។

ជាមួយគ្នានេះដែរ ខណៈពេលនេះ ឃើញមានវត្តមានលោក ប៉ែន ចំរ៉ុង លោក ខេង រតនៈ ហៅព្រែក និងអ្នកស្រី នួន សារី ហៅ យ៉យ និងរបស់តារាប្រុសស្រីដូចជាច្រើន បាន និងកំពុងរៀបចំខ្លួនជាស្រេច ដើម្បីចូលរួមក្នុងកម្មពិធី ។ ហើយក្នុងនោះដែរសម្រាប់លោក ប៉ែន ចំរ៉ុង ផ្ទាល់ក៏បានបង្ហាញនូវអារម្មណ៍រំភើប ក្រោយត្រូវបានជ្រើសរើសជាតួអង្គម្នាក់ (តួប្រធានតំបន់) យ៉ាងដូច្នេះថា «ក្នុងនាមសិល្បករមួយរូបពិតមោទនៈភាព និងរំភើបខ្លាំងណាស់ដែលបាន ដែលបានចួលរួមសំដែង ក្នុងខ្សែភាពយន្តភាគ បែបប្រវត្តិសាស្ត្រអំពីជីវៈប្រវត្តិ របស់លោកពុកជាទីគោរព» ។

គួរឱ្យដឹងផងដែរថា រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» នឹងត្រូវថតជាខ្សែភាពយន្តភាគ ដោយផលិតកម្មឯកជនមួយ ហើយនឹងត្រូវលក់ទៅឱ្យ ស្ថានីយ៍ទូរទស្សន៍នានា ដើម្បីចាក់ផ្សាយជាសាធារណៈ ជូនប្រជាជនបានទស្សនា។

បើទោះបីជាដំណើររឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» មានលក្ខណៈជាសាច់រឿង ប្រវត្តិសាស្ត្ររបស់រដ្ឋបុរសជាតិ នៃយើងក៏ដោយ ប៉ុន្តែខ្សែភាពយន្តនេះ ត្រូវបានផលិតឡើងដោយ ក្រុមហ៊ុនឯកជនសុទ្ធសាធ មានន័យថា រាល់ការទទួលខុសត្រូវ ក្នុងការចំណាយដើមទុន គឺជាម្ចាស់ផលិតកម្ម ហើយខ្សែភាពយន្តភាគនេះ ក៏ជាកម្មសិទ្ធផ្តាច់មុខរបស់ ផលិតកម្មឯកជននោះដែរ។

យ៉ាងណាមិញ ដោយសារដំណើររឿង នៃខ្សែភាពយន្តទាំងមូល មានលក្ខណៈប្រវត្តិសាស្ត្រកម្រិតថ្នាក់ជាតិ ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែង របស់សម្តេចតេជោផងនោះ ទើបសម្តេចសម្រេចឱ្យបង្កើត គណៈកម្មការផលិតខ្សែភាពយន្តនេះឡើង ដើម្បីមានភារកិច្ច ដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង។

រឿង «កូនប្រុសក្រោម ពន្លឺព្រះច័ន្ទពេញបូណ៌រមី» នេះផងដែរ ក៏ត្រូវបានការចូលរួមសម្ដែង ពីសំណាក់តារាប្រុសស្រីល្បីៗ ជាច្រើនជំនាន់ដូចជា លោក ទេព រិនដារ៉ូ, លោក ប៉ាន់ ខែមម៉ានូ, កញ្ញា ហ៊ិន ចាន់នីរ័ត្ន, លោក ប៉ែន ចំរ៉ុង, លោក ជា សំណាង, អ្នកនាង សុខ សុម៉ាវតី, កញ្ញា ណាក់ ស្រីណា ,លោក ខេង រតនៈ ហៅ ព្រែក និងអ្នកស្រី នួន សារី ហៅ យ៉យ និងតារាប្រុសស្រីល្បីជាច្រើនរូបទៀត ៕
ដោយ៖ ម៉ានី



