កូរ៉េខាងត្បូង៖ យោងតាមទីភ្នាក់ងាររបស់ BLACKPINK បានឲ្យដឹងថា ផលិតកម្ម YG Entertainment និងMV ‘Stay’ របស់ក្រុមតារាចម្រៀងស្រី កូរ៉េខាងត្បូង BLACKPINK មានអ្នកទស្សនារហូតដល់ ៣០០លានមើលនៅលើ YouTube គិតត្រឹមថ្ងៃទី១២ ខែធ្នូ ដែលធ្វើឲ្យវាក្លាយជា MV ទី ១៣ របស់ BLACKPINK បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop។
‘Stay’ ត្រូវបានចេញផ្សាយជាចំណង ជើងទ្វេរដងនៃអាល់ប៊ុមទោល “SQUARE TWO” បានចេញនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៦។ បទចម្រៀងបែបប្រជាប្រិយបែប Acoustic Pop បង្ហាញភាពផ្ទុយគ្នាខ្លាំង ជាមួយនឹងចំណងជើងផ្សេងទៀត ‘Playing with Fire’ ដែលបទចម្រៀងទាំង២នេះ ទទួលបានការគាំទ្រខ្លាំង។ តារាងតន្ត្រីក្នុងស្រុក និងអន្តរជាតិក្នុងពេល ដំណាលគ្នាក្នុងអំឡុងពេល ចេញផ្សាយរបស់វា។
ទន្ទឹមនឹងនោះ ការមើលកើនឡើងរបស់ BLACKPINK នៅលើ Channel YouTube របស់ពួកគេមានលើសពី ២១,៥ពាន់លាន ហើយពួកគេក៏មាន Subscriber ជាង ៧០,៤លាននាក់ដែលធ្វើឲ្យពួកគេ ក្លាយជាសិល្បករស្រី មាន Subscriber ច្រើនជាងគេលើពិភពលោក។ ក្រុមនេះក៏បានបន្តចំណាត់ ថ្នាក់តម្លៃម៉ាកយីហោកំពូល របស់ក្រុមនារីសម្រាប់ខែធ្នូផងដែរ ៕
ដោយ៖ លី ភីលីព