សិល្បៈ និង កម្សាន្ត

តារាម៉ូដែល Tram Anh បង្ហាញក្បាច់គុន និងភាពសិចស៊ី​ ធ្វើឲ្យបេះដូង បុរសជំនាញក្បាច់គុន ទប់ចិត្តមិនបាន

វៀតណាម៖ តារាម៉ូដែល Tram Anh ជាតារាតារាម៉ូដែល ជនជាតិវៀតណាមដ៏ល្បីល្បាញ ក៏ជាអ្នកប្រដាល់អាជីព បានធ្វើឲ្យបុរសៗគ្រប់រូប ទប់ចិត្តមិនបាន ដោយសាររូបរាងកាយ ដ៏គួរឲ្យស្រលាញ់របស់នាង និងភាពសិចស៊ី ជាមួយសម្លៀកបំពាក់ហ្វឹកហាត់ប្រដាល់ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Vothuatplus។

នាង Tram Anh គឺជាតារាបង្ហាញម៉ូដ ដ៏មានប្រជាប្រិយមួយរូប ពេលនាងដើរម៉ូដឲ្យម៉ាកល្បីៗ។ ជាមួយនឹងការរូបភាពសិចស៊ីនាង Tram Anh ធ្វើឲ្យប្រុសៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។ សកម្មភាពការហ្វឹកហាត់ ធ្វើឲ្យរាងកាយមានតុល្យភាព តឹងណែន និងសិចស៊ីកាន់តែខ្លាំងឡើង ក្រៅពីការខិតខំប្រឹងប្រែងនៅ GYM ។

នាង Tram Anh បាននិយាយថា ដោយចៃដន្យការបើកអ៊ីនធើណេតមើល ខ្ញុំបានឃើញ Tiger Muay Club ហើយព្យាយាមចុះឈ្មោះ សម្រាប់ការហាត់ប្រាណ។ ដោយមិននឹកស្មានដល់ បន្ទាប់ពីវគ្គមួយចំនួន ខ្ញុំត្រូវបានគេចាប់អារម្មណ៍ និងភ្ជាប់នឹងក្បាច់គុននេះ រហូតដល់សព្វថ្ងៃ។

មុខមាត់ស្អាត និងពោរពេញដោយថាមពល របស់នាង Tram Anh កាន់តែទទួលបានការចាប់អារម្មណ៍ នៅពេលបង្ហាញជំនាញក្បាច់គុន ជាមួយនឹងការវាយប្រហារដ៏ខ្លាំងក្លារបស់នាង។ សម្រាប់តារាម៉ូដែលដូចនាង Tram Anh ប្រឈមនឹងសម្ពាធខ្លាំង ក្នុងការងារ ដូច្នេះការចូលមកសិល្បៈក្បាច់គុន ជួយនាងបន្ធូរអារម្មណ៍តានតឹង៕ ដោយ៖លី ភីលីព

Most Popular

To Top