ជាបុគ្គលដ៏ឆ្នើមផ្នែកបច្ចេកវិទ្យា ជាមហាសេដ្ឋីពិភពលោកលេខរៀងទី២ ជាCEOដ៏មានឥទ្ធិពល និងទើបជាប់ឈ្មោះពីកាសែត Time ថាជាបុគ្គលឆ្នើមប្រចាំ ឆ្នាំ២០២១ Elon Musk ត្រូវបានគេដឹងថា លោកកំពុងរស់ក្នុងភាពនៅលីវ និងមានស្នេហា មិនសមបំណងផ្ទួនៗ ដល់ទៅ ៤ដង ឯណោះ។
ថ្លែងក្នុងកិច្ចសម្ភាសពីកាសែត Time កាលពីថ្មីៗនេះ Elon Musk បាននិយាយថា បច្ចុប្បន្នលោកកំពុងនៅលីវ ហើយស្នេហាចុងក្រោយ ជាមួយតារាចម្រៀងស្រី Grimes (ឈ្មោះពិត Claire Boucher) ដែលជាស្នេហាលើកទី៤ ឈានដល់ការបែកបាក់គ្នា (semi-separated) ក្រោយរួមរស់នឹងគ្នារយៈពេល ៣ឆ្នាំ និងបានបន្សល់កូនប្រុសមួយឈ្មោះ X Æ A-12។
ស្នេហាទី៣ នៅ ឆ្នាំ២០១៦ Elon Musk បានក៏សាងស្នេហាជាមួយនឹង Amber Heard ដែលគេស្គាល់ថា ជាតារាស្រីម្នាក់ ក្នុងចំណោមតារាស្រីដែលស្អាតជាងគេ។
ប៉ុន្ដែទំនាក់ទំនងនេះមិនស្ថិតស្ថិរនោះទេ ២ឆ្នាំក្រោយ ពួកគេក៏បែកគ្នា ព្រោះតែភាពតានតឹង ក្នុងទំនាក់ទំនងមួយនេះពេក។ ដោយមិនដាច់អាល័យ Elon Musk បានចូលទៅ comment លើផេកផ្ទាល់ខ្លួនរបស់តារាស្រី Amber Heard ថា “គាត់ជាមួយនឹងអ្នកចាស់ នៅតែជាមិត្តភក្ដិ គ្រាន់តែជិតស្និទ្ធបន្ដិច និងនៅតែរាប់អានគ្នា”។
មហាសេដ្ឋីខាងលើ ក៏ធ្លាប់ប្រាប់ទៅសារព័ត៌មាន Rolling Stone ផងដែរថា៖ “ខ្ញុំធ្លាប់ស្រលាញ់ខ្លាំង ដូច្នេះឈឺចាប់ក៏ខ្លាំងដូចគ្នា”
ស្នេហាទី២ Elon Musk មានទំនាក់ទំទងនឹងតារាស្រីអង់គ្លេសម្នាក់ ឈ្មោះ Talulah Riley និងបានរៀបការនៅ ឆ្នាំ២០១០។ ២ឆ្នាំក្រោយមក Ellon Musk ក៏ប្រកាសលែងការលះនឹងតារាស្រីខាងលើតាមរយៈ Twitter។
ប៉ុន្ដែចំណងស្នេហ៍ មិនទាន់អស់និស្ស័យ នៅ ឆ្នាំ២០១៣ ពួកគេក៏រៀបការម្ដងទៀត។ ដោយមិនអាចបន្ដជាមួយគ្នាបន្តទៀតបាន នៅ ឆ្នាំ២០១៦ ពួកគេក៏បានលែងលះគ្នាម្ដងទៀត។ ចំណងស្នេហ៍ជួបបែកៗនេះ ត្រូវបានមហាជនយល់ថា ជាស្នេហាដូចក្នុងរឿងកុន។ អាពាហ៍ពិពាហ៍របស់ពួកគេ ទាំងពីរលើក គឺមិនមានកូននោះឡើយ។
ស្នេហ៍ដំបូង Elon Musk ស្រលាញ់អ្នកនិពន្ធស្ត្រី ជនជាតិកាណាដា ឈ្មោះ Justine Wilson និងបានរៀបការនៅ ឆ្នាំ២០០០។
ចំណងស្នេហានេះ បានផ្ដល់កំណើតកូនប្រុស ចំនួន៦នាក់ ប៉ុន្ដែមានកូនប្រុសច្បងម្នាក់ បានស្លាប់។ ក្រោយមកចំណងស្នេហានេះ បានផ្ដាច់វិញនៅ ឆ្នាំ២០០៨៕ Source: Sabay