កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា ការបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គម Instagram របស់ Park Bom បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ CL អំពីការរំសាយក្រុម 2NE1 កំពុងទទួលបានការចាប់អារម្មណ៍។
កាលពីថ្ងៃទី ១៧ ខែធ្នូ នាង Park Bom បានចែករម្លែករូបភាពខាងក្រោមនៅលើ Instagram រួមជាមួយនឹងសារថា ត្រូវហើយ ពេលវេលានៃការបង្ហោះរបស់អតីតសមាជិកក្រុម 2NE1 បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេតមានការងឿងឆ្ងល់ថា តើការអត្ថាធិប្បាយរបស់នាងមានពាក់ព័ន្ធនឹងការលើកឡើងរបស់ CL លើតារាស្រី YG Entertainment ដែរឬទេ ក្នុងការបំបែកក្រុម។
នៅក្នុងបទសម្ភាសន៍ជាមួយ AP Entertainment និងនាង CL បានបង្ហាញអារម្មណ៍ថា នាងត្រូវបានគេចាប់អារម្មណ៍ចំពោះព័ត៌មាននៃការរំសាយក្រុម 2NE1 ដោយនាងមិនបានដឹងថា វានឹងមកដល់នោះទេ ហើយការបង្ហោះរបស់ Park Bom បានធ្វើឲ្យមានការសង្ស័យក្នុងចំណោមអ្នកនិយមលេងអ៊ីនធើណេតអំពីបញ្ហានេះ។ ដូចដែលបានរាយការណ៍ពីមុន Minzy បានប្រកាសចាកចេញពីក្រុមចម្រៀងស្រី YG Entertainment ក្នុងខែមេសា ឆ្នាំ ២0១៦ ហើយការរំសាយក្រុម 2NE1 ត្រូវបានប្រកាសនៅក្រោយខែវិច្ឆិកា។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការបង្ហោះរបស់ Park Bom?៕
ដោយ៖លី ភីលីព