ជាមួយការជិតឈានចូល មកដល់នូវខែថ្មី ខែមករា ខាងមុខ តោះមកស្គាល់បណ្ដាប្រទេសចំនួន ៤ ដែលទទួលបានឯករាជ្យ ចំថ្ងៃដំបូង ខែមករា ដែលមានដូចតទៅ៖
១.ប្រទេសហៃទី៖ នៅថ្ងៃទី ១ មករា ឆ្នាំ ១៨០៤ ប្រទេសតំបន់អាមេរិកកណ្ដាលមួយនេះ បានប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់បារាំង។

២.ប្រទេសស៊ូដង់៖ នៅថ្ងៃទី ១ មករា ឆ្នាំ ១៩៥៦ ប្រទេសអាហ្វ្រិកមួយនេះ បានទទួលឯករាជ្យពីចក្រភពអង់គ្លេស។

៣.ប្រទេស Samoa ខាងលិច៖ នៅថ្ងៃទី១ មករា ឆ្នាំ ១៩៦២ ប្រទេសតំបន់ប៉ាស៊ីហ្វិកមួយនេះ បានទទួលបានឯករាជ្យពេញលេញពីប្រទេសនូវែលហ្សេឡង់។ ឆ្នាំនេះជាខួបទី ៥៦ ហើយសម្រាប់ប្រទេសមួយនេះ។

៤.ប្រទេសប្រ៊ុយណេ៖ ប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះបានទទួលឯករាជ្យ នៅថ្ងៃទី ១ មករា ឆ្នាំ ១៩៨៤ ពីចក្រភពអង់គ្លេស៕

Source: Sabay
