ភ្នំពេញ៖ កាលពីវេលាព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រុសក្នុងផលិតកម្មហង្សមាស លោក នៅ ស៊ីនឿន និងគូដំណ្ដឹងឈ្មោះនាង សោម ដូមូនិច បានដឹកដៃគ្នាចូលរោងជ័យសិរីមង្គល ដែលប្រព្រឹត្តិឡើងយ៉ាងអធិកអធមនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ។
ពិធីមង្គលការរបស់តារាចម្រៀងសំនៀងផ្អែមខាងលើនេះផងដែរ ក៏បានធ្វើឱ្យ ទស្សនិកជន និងគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឃើញថា ក្រៅតែមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីជាច្រើនដួងហើយនោះ ក៏ឃើញមានវត្តមានរបស់ ឧកញ៉ា មន្ត្រីរាជការ អ្នកមុខអ្នកការធំៗ ចូលរួមឱ្យពរជ័យផងដែរ ។
សូមបញ្ជាក់ថា កាលពីដើមខែ ធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពីតារាចម្រៀង នៅ ស៊ីនឿន ត្រឡប់មកពីប្រទេសកាណាដា ភ្លាម លោក ក៏បានរៀបចំពិធីភ្ជាប់ពាក្យធំមួយនៅគេហដ្ឋានរបស់លោក នៅក្រុងតាខ្មៅ ជាមួយនារីអាណិកជនខ្មែរ នៅអាមេរិកឈ្មោះ សោម ដូមូនិច ។ ហើយពិធីនេះ ក៏មានវត្តមានសាច់ញាតិ ព្រមទាំងមិត្តភក្ដិទាំងក្រៅ និងរួមទ្រនំផលិតកម្មរស្មីហង្សមាស ជាច្រើននាក់ផងដែរ ។
ទាក់ទងនឹងពិធីអពាហ៍ពិពាហ៍របស់លោក នៅ ស៊ីនឿន និងគូដណ្ដឹង ត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ។
យ៉ាងណាក៏ដោយ តារាចម្រៀង និងគូដណ្ដឹងរបស់របស់លោក ក៏បានបោះទុនរួមគ្នាមុនពេលរៀបការ បើកដំណើរការផាប់ (pub) មួយកន្លែងនៅចាក់អង្រែ និងថ្មីៗនេះកំពុងដំណើរការសាងសង់រីសត (resort) នៅលើទឹកដីខេត្តមណ្ឌលគិរីទៀតផង ៕
ដោយ៖ ម៉ានី