ភ្នំពេញ៖ ជារឿងដែលរំភើបបំផុតសម្រាប់អ្នកនាង វីរៈ និច្ច និងស្វាមី ក៏ដូចជាក្រុមគ្រួសារ ក្រោយពីទទួលបានដំណឹងថាតារាចម្រៀងស្រីស្រស់សោភាក្នុងផលិតកម្មសាន់ដេរូបនេះ កំពុងមានផ្ទៃពោះ ដែលជាដំណក់ឈាមដំបូងបន្ទាប់ពីរៀបការកាលពីថ្ងៃទី ១៦ខែ តុលា ឆ្នាំ២០២១ កន្លងទៅនេះ ។
ជាមួយគ្នានេះ អ្វីដែលធ្វើឱ្យទស្សនិកជនកាន់ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទៅនឹងដំណឹងខាងលើនេះគឺថា សម្រាប់ពរពោះកូនដំបូងនេះគឺ វីរៈ និច្ច មានកូនភ្លោះ ដូច្នេះហើយសូម្បីតែសាមីខ្លួនផ្ទាល់ក៏មានអារម្មណ៍ភ្ញាក់ផ្អើល និងរំភើប ព្រោះពុំនឹកស្មានដល់ឡើយ ។ ហើយបើតាមការបង្ហើ់បឱ្យដឹងតាមរយៈសារនៅហ្វេសប៊ុក ម្ចាស់បទ «ដាច់លុយ» បានបង្ហាញថា នាងមានផ្ទៃពោះរយៈពេល ៧ អាទិត្រ និង ២ ថ្ងៃ ។
នៅក្នុងសារដែលបង្ហោះដោយអ្នកនាង វីរៈ និច្ច មានខ្លឹមសារយ៉ាងដូច្នេះថា “23/12/2021
នេះជាកាដូធំបំផុតសំរាប់គ្រួសាររបស់ខ្ញុំមិនមែន1ទេគឺទទួលបានសមាជិកថ្មីរហូតទៅដល់ 2 (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេគឺរំភើបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះមិនដែរបានទទួលពីមុនមកទេ រឿងដែលនឹកស្មានមិនដល់បែបនេះ Welcome New year 2022 #Mommy7week2days” ។
សូមបញ្ជាក់ផងដែរថា ារាចម្រៀងរូបស្រស់របស់ផលិតកម្មសាន់ដេ ចេង ស្រីនិច្ច ហៅវីរៈ និច្ច បានលាភាពក្រមុំត្រឹមវ័យ២៣ឆ្នាំតាម រយៈការដឹកដៃ លោ ក ខៀវ ពេជ្រ វ័យ២៨ឆ្នាំ រៀបការនៅភោជនីយដ្ឋានមីងផាលេស កាលពីថ្ងៃទី១៦ខែ តុលា ឆ្នាំ២០២១ ។ លោ ក ខៀវ ពេជ្រ ត្រូវបានគេដឹងថា មិនត្រឹមតែមានរូបរាងសង្ហារប៉ុណ្ណោះទេ ថែមទាំងជាថៅកែភោជនីយដ្ឋានធំមួយកន្លែងនៅខេត្តព្រះសីហនុ ឈ្មោះថា Angkor Beach ទៀតផង ៕
ដោយ៖ ម៉ានី








