កូរ៉េខាងត្បូង៖ News 1 បានរាយការណ៍នៅថ្ងៃទី ២៤ ខែធ្នូថា តារាចម្រៀងកូរ៉េខាងត្បូង ដ៏ល្បីល្បាញនាង IU បានបរិច្ចាគ ១00 លានវ៉ុន (៨៤,២៤៣,៩៣ដុល្លារអាមរិក) ដល់មូលនិធិ Green Umbrella Children’s Foundation បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ មូលនិធិ Green Umbrella Children’s Foundation បាននិយាយថា អំណោយនេះនឹងត្រូវប្រើប្រាស់សម្រាប់គម្រោងអាហារូបករណ៍ Dream Tree ដែលគាំទ្រការបង់ថ្លៃសិក្សាសម្រាប់អនាគតនិស្សិតមហាវិទ្យាល័យក្នុងចំណោមគ្រួសារមានចំណូលទាបដើម្បីចិញ្ចឹមដោយជីដូនជីតា និងគ្រួសារដែលមានឪពុកម្តាយម្នាក់ឯង។
ចាប់តាំងពីការបង្ហាញខ្លួន ដំបូងរបស់នាង IU បានបន្តបរិច្ចាគដើម្បីជួយអ្នកដែលត្រូវការជំនួយ។ នាងបានក្លាយជារូបតំណាង នៃឥទ្ធិពលវិជ្ជមាន ជួយអ្នកដែលត្រូវការជំនួយនៅកន្លែងផ្សេងៗ។ មុននេះ ក៏មានសេចក្តីរាយការណ៍ថា នាង IU បានបរិច្ចាគប្រាក់សរុបចំនួន ៥00 លានវ៉ុន នៅថ្ងៃខួបកំណើតចុងក្រោយ របស់នាងក្នុងអាយុ ២0 ឆ្នាំកាលពីខែឧសភា៕
ដោយ៖លី ភីលីព