កូរ៉េខាងត្បូង៖ នាថ្ងៃទី ២៤ ខែធ្នូ វាត្រូវបានគេរាយការណ៍ថា តារាចម្រៀងប្រុសលោក SUGA ជាសមាជិកក្រុមតារាចម្រៀងប្រុស កូរ៉េខាងត្បូង BTS បានធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19 ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកគាំទ្រលោក នេះបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop។
វាត្រូវបានគេរាយការណ៍ថា SUGA បានធ្វើតេស្តិ៍វិជ្ជមានក្នុងអំឡុងពេល លោកនៅដាច់ដោយឡែកពីគេ បន្ទាប់ពីលោកត្រឡប់មកពី LA ។ វាត្រូវបានបង្ហាញថា SUGA បានអនុវត្តសកម្មភាពផ្ទាល់ខ្លួន របស់លោកមុនពេលចូល ប្រទេសកូរ៉េ ហើយមិនបានទាក់ទងជាមួយសមាជិក ផ្សេងទៀតដែលកំពុង នៅដាច់ដោយឡែកពីគេផងដែរ។
ទីភ្នាក់ងាររបស់ SUGA បានប្រកាសថា សមាជិក BTS លោក SUGA បានទទួលការធ្វើតេស្តិ៍ COVID-19 PCR ភ្លាមៗបន្ទាប់ពីបានមកដល់ ប្រទេសកូរ៉េនៅថ្ងៃទី ២៣ ខែធ្នូ (ថ្ងៃព្រហស្បតិ៍) បានធ្វើតេស្តិ៍វិជ្ជមានវីរុសនេះ គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ (ថ្ងៃសុក្រ) ខណៈដែលកំពុងនៅដាច់ដោយឡែក៕
ដោយ៖លី ភីលីព