សិល្បៈ និង កម្សាន្ត

Yongseung សមាជិកក្រុម VERIVERY ជាសះស្បើយពីជំងឺCOVID-19 នឹងនៅដាច់ដោយឡែក រយៈពេល ១0 ថ្ងៃនៅពេលមកដល់កូរ៉េ

កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បាននិយាយថា នៅថ្ងៃទី ២៨ ខែធ្នូ ក្រុមហ៊ុន Jellyfish Entertainment បានចេញសេចក្តីថ្លែងការណ៍ ផ្លូវការមួយ ទាក់ទងនឹងការជាសះស្បើយ របស់សមាជិកក្រុមតារា ចម្រៀងប្រុស VERIVERY លោក Yongseung ពីជំងឺ COVID-19 ។

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ផ្លូវការ របស់ Jellyfish Entertainmentថា លោក Yongseung សមាជិកក្រុមតារាចម្រៀង ប្រុស VERIVERY ត្រូវបានជូនដំណឹង អំពីការជាសះស្បើយ ពេញលេញពីជំងឺ COVID-19 ហើយលោកត្រូវបានគេឲ្យ នៅដាច់ដោយឡែក នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២0២១ បន្ទាប់ពីអាជ្ញាធរសុខាភិបាល សហរដ្ឋអាមេរិកបានកំណត់ថា លោកមិនឆ្លងទៀតទេ ។

យើងនឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពដើម្បីធានាការវិលត្រឡប់ ដោយសុវត្ថិភាព របស់លោក Yongseung ទៅកាន់ប្រទេសកូរ៉េ ហើយយោងទៅតាមគោលការណ៍ ណែនាំអំពីការដាក់ឲ្យនៅដាច់ ដោយឡែក លោកនឹងដាក់ឲ្យនៅដាច់ ដោយឡែករយៈពេល ១0 ថ្ងៃបន្ទាប់ពីការមកដល់របស់លោក ។

បច្ចុប្បន្ននេះ សមាជិក VERIVERY ទាំងអស់លើកលែងតែលោកYongseung បានធ្វើតេស្តិ៍អវិជ្ជមានភ្លាមៗ បន្ទាប់ពីត្រឡប់ មកប្រទេសកូរ៉េ ហើយស្ថិតក្នុងការ ដាច់ដោយឡែកពីគេ។ ពួកគេកំពុងតែរក្សាបាននូវ ស្ថានភាពសុខភាពល្អ ដោយមិនមានសញ្ញានៃភាព មិនប្រក្រតី ។

ជាថ្មីម្តងទៀត យើងសូមទោស ដែលបង្កការព្រួយ បារម្ភដល់អ្នកគាំទ្រ ។ យើងនឹងបន្តផ្តល់អាទិភាព ដល់សុខភាព និងសុវត្ថិភាពរបស់សិល្បករ និងសហការយ៉ាងសកម្ម ជាមួយនឹងគោលការណ៍ ណែនាំស្តីពីការដាក់ឲ្យនៅដាច់ពីគេ ៕ ដោយ៖លី ភីលីព

Most Popular

To Top