សិល្បៈ និង កម្សាន្ត

នាង HeeJin សមាជិក LOONA បដិសេធពាក្យ ចចាមអារ៉ាមថា នាងមានស្នេហា ជាមួយលោក Woo Jin Young សមាជិក D1CE

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកតំណាង របស់ Block Berry Creative បានបោះជំហាន យ៉ាងលឿន ដើម្បីបដិសេធពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហា ជុំវិញសមាជិកក្រុម តារាចម្រៀងស្រី LOONA នាង HeeJin បន្ទាប់ពីអ្នកគាំទ្រនិយាយតៗគ្នា ។

ត្រឡប់មកវិញនៅល្ងាចថ្ងៃទី ២៨ ខែធ្នូ នាង HeeJin បានស្វាគមន៍អ្នកគាំទ្រជាមួយនឹងការផ្សាយ ‘V Live’ ប៉ុន្តែក្នុងអំឡុងពេលផ្សាយ បន្តផ្ទាល់ នាងព្យាយាមបង្ហាញអ្នកគាំទ្រ អ្វីមួយនៅលើ iPad របស់នាង នាងបានរំកិលទៅមើលរូបថត មួយផ្សេងទៀត នៅក្នុងអាល់ប៊ុមរូបថត របស់នាងដោយចៃដន្យ ហើយអ្នកគាំទ្របានឃើញ មនុស្សសក់ពណ៌ទង់ដែងនៅក្នុងរូបថតនោះ ។

បន្តិចក្រោយមក មានពាក្យចចាមអារ៉ាមថា នាង HeeJin កំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Woo Jin Young សមាជិកក្រុមតារាចម្រៀងបុ្រស D1CE ហើយក៏ជាអតីតសហតារា ‘MIXNINE’ ផងដែរ។ អ្នកខ្លះក៏បានលើកឡើងផងដែរថា លេខកូដសម្ងាត់ iPad របស់ HeeJin គឺ “970531” ដែលជាថ្ងៃកំណើតរបស់លោក Woo Jin Young ។

ឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះ អ្នកតំណាងភ្នាក់ងារ របស់ LOONA បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយថា ពាក្យចចាមអារ៉ាមអំពីការណាត់ ជួបគឺមិនពិតទាំងស្រុង ។ ពួកគេមិនមានអ្នកស្គាល់ផ្ទាល់ខ្លួនអ្វីទាំងអស់ រីឯរូបថតដែលបាន ថតក្នុងអំឡុងពេល ‘V Live’ គឺជារូបភាពរបស់បងប្អូន ជីដូនមួយរបស់ HeeJin ៕ ដោយ៖លី ភីលីព

Most Popular

To Top