ភ្នំពេញ ៖ កញ្ញា រ៉ាប៊ី ក្រោយពីលក្ដោប បានតំណែងជាតារា ចម្រៀងស្រីដ៏លេចធ្លោ នៅក្នុងផលិតកម្មថោន ដែលមានបទចម្រៀង ផ្ទុះជាច្រើនបទរូចមក ឃើញថា នាងកំពុងរស់នៅជាមួយជីវិតដ៏ស៊ីវិល័យ ថែមទាំងមានសម្រស់ស្អាតប្លែក ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ។
ជាមួយគ្នានេះដែរ អ្វីដែលកាន់តែគួរ ឱ្យចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ សង្កេតឃញថា ម្ចាស់បទ «មានស្រែ» រូបនេះ តែងតែបញ្ចេញមន្តស្នេហ៍ តាមរយៈការតុបតែងខ្លួនសិចស៊ី បង្ហាញសាច់សខ្ចី ជាពិសេសគឺសាក់ឈ្មោះរបស់នាង នៅលើដើមទ្រូងជាដើម ។ ហើយជារឿយៗ រូបថតស្អាត និងសិចស៊ី ក៏ត្រូវបានស្រីស្រស់សោភា បង្ហាញយ៉ាងពេញទំហឹង នៅគណនីបណ្ដាញសង្គម របស់នាងផងដែរ ។
ជាក់ស្ដែង ស្របពេលដែលឆ្នាំ ២០២២ កាន់តែខិតជិតមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ កញ្ញា រ៉ាប៊ី កាន់តែហ៊ាន សិចស៊ី ថតបង្ហោះតាមរយៈគណនី បណ្ដាញសង្គមរបស់នាង ដែលជាហេតុនាំឱ្យអ្នកគាំទ្រ ជាច្រើនកាន់តែមានឱកាស បានឃើញពីរូបរាងដ៏ស្រឡូន សាច់សខ្ចីរបស់នាងថែមទៀត ។ ជាពិសេសសាក់ឈ្មោះលើដើមទ្រូង ដែលកន្លងមកធ្លាប់តែឃើញ រ៉ាប៊ី បិទបាំង ឥលូវនេះក៏នាងបានបង្ហាញឱ្យអ្នកគាំទ្រ ឃើញកាន់តែច្បាស់ផងដែរ ។
ជាការពិតណាស់ ស្រីស្រស់សោភាជាអតីតពិធីការិនីវិទ្យុ រូបនេះ តែងតែធ្វើឱ្យអ្នកគាំទ្ររបស់នាងឈ្លកវង្វេង ជាមួយសម្រស់ដ៏ស្រស់ស្អាត របស់នាង មិនថា ទាំងនៅលើឆាកទូរទស្សន៍ ឬនៅលើបណ្ដាញសង្គមឡើយ ហើយទាក់ទងជាមួយសម្រស់នេះ ផងដែរ រ៉ាប៊ី ធ្លាប់បានប្រាប់ថា មិនមានការវះកាត់ កែកុនអ្វីទាំងអស់ ពោលគឺសម្រស់ ពីធម្មជាតិតែម្ដង ។ ហើយម្យ៉ាងវិញទៀត នាងទទួលស្គាល់ខ្លួនឯងថា កាលនៅរៀន នៅវិទ្យាស្ថានវ៉ាន់ដា នាងក៏ជាស្រីស្អាត ប្រចាំសាលាម្នាក់និងគេដែរ ។
គួរឱ្យដឹងដែរថា ផាន វីរ៉ាទី ហៅរ៉ាប៊ី ជាអតីតពិធីការិនីទូរទស្សន៍ហង្សមាស ដែលបានលោតចូលផលិតកម្មថោន ហើយមានរាសីឡើងខ្ពស់ តាមរយៈបទចម្រៀង ផ្ទុះអំឡុងពេលចូលឆ្នាំខ្មែរ គឺបទ “មាន់ស្រែ” នាំឱ្យទីផ្សារចម្រៀងនាងហក់លោតឡើងស្ថិតក្នុងតំណែងលេខ១ នៅថោន នាពេលបច្ចុប្បន្ន ៕
ដោយ៖ ម៉ានី