បាតព្រះហស្ត ឬនិយាយស្រួលស្ដាប់ ថាបាតដៃ ព្រះពុទ្ធដ៏ធំសម្បើមមួយ ត្រូវបានឆ្លុះឃើញពីផ្កាយរណប តាមរយៈកម្មវិធី Google Earth លាតសន្ធឹងលើវាលលំហដ៏ធំល្វឹងល្វើយ។

បាតដៃព្រះនេះត្រូវបានធ្វើពីស្មៅ មានទំហំ៤ម៉ឺនម៉ែត្រការ៉េ ឬស្មើហ្នឹងទីលានបាល់ទាត់៦បូកបញ្ចូលគ្នា។ ទីនោះស្ថិតនៅក្នុងទីក្រុង Erenhot ស្ថិតក្នុងតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន។ បាតដៃព្រះគឺជាស្នាដៃសិល្បៈ ដែលធ្វើឡើងសម្រាប់ការថតពីលើ។
អ្នកទេសចរមិនអាចមើលឃើញ ដោយភ្នែកទទេបានឡើយ ដរាបណាពួកគេមិនប្រើដ្រូនបង្ហោះថត ឬក៏បាឡុងហោះសម្រាប់ការមើលពីលើអាកាស។ វិធីមួយទៀតគឺ អ្នកមានធនធាន អាចជួលឧទ្ធម្ភាគចក្រសម្រាប់ថត មើលពីលើស្នាដៃសិល្បៈដ៏គួរឲ្យទាក់ទាញនេះថាតើវាអស្ចារ្យប៉ុនណា៕ Source: Sabay



