កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បាននិយាយថា លោក Jang Sung Kyu បានប្រកាសសម្តែងការដឹងគុណ ចំពោះសហពិធីកររបស់លោក គឺនាង YoonA សមាជិកក្រុម Girls’ Generation បន្ទាប់ពីទទួលបានកាដូថ្ងៃចូលឆ្នាំដ៏ត្រចះត្រចង់ពី idol ។
កាលពីថ្ងៃទី១ ខែមករា លោក Jang Sung Kyu បានចែករម្លែករូបថតខ្លះៗពីកម្មវិធី ‘2021 MBC Gayo Daejejeon’ រួមទាំងរូបថតដែលលោកទទួលបានកាដូដ៏ធំមួយពីនាង YoonA ។ ដោយលោកបានសរសេរថា អ្នកណា ដឹងថា វាទៅជាយ៉ាងណា ដើម្បីទទួលអំណោយដំបូងរបស់អ្នកក្នុងឆ្នាំថ្មីពី YoonA-nim លើកដៃឡើង #Me។ ខ្ញុំភ្ញាក់ផ្អើលពេលនាង មកសួរសុខទុក្ខ ខ្ញុំនៅក្នុងបន្ទប់រង់ចាំរបស់ខ្ញុំ ប៉ុន្តែពេលនោះនាង ថែមទាំងហុចកាដូ ឲ្យប្រពន្ធខ្ញុំទៀតផង។
វាហាក់បីដូចជាកាយវិការសាមញ្ញ និងងាយស្រួល ប៉ុន្តែមានមនុស្សល្អជាច្រើននៅទីនោះ ដែលពិបាកប្រែក្លាយចេតនាល្អ របស់ពួកគេទៅជាសកម្មភាព។ ដោយបានសហការជាពិធីករ ‘Gayo Daejejeon’ អស់រយៈពេល៣ ឆ្នាំ វាតែងតែមានអារម្មណ៍ ឆ្គងសម្រាប់ខ្ញុំនៅទីនោះ ក្នុងពិធីបុណ្យសម្រាប់តារា K-Pop ។
ទន្ទឹមនឹងនេះដែរ Jang Sung Kyu, YoonA សមាជិកក្រុម Girls’ Generation និង Junho សមាជិកក្រុម 2PM បានស្វាគមន៍អ្នកទស្សនាក្នុងនាម ជាពិធីករនៃកម្មវិធី ‘2021 MBC Gayo Daejejeon’ ត្រឡប់មកវិញនៅថ្ងៃទី ៣១ ខែធ្នូ ដោយបានអបអរឆ្នាំថ្មីជាមួយនឹងក្រុមតារា K-Pop ផ្សេងៗ៕