ភ្នំពេញ៖ អស់រយៈពេល ១០ឆ្នាំជាងហើយ ចាប់តាំងពីប្រឡូកសិល្បៈដំបូង រហូតដល់បច្ចុប្បន្ន តារាចម្រៀង សុខ ពិសី ត្រូវបានគេសម្គាល់ឃើញថា កម្រស្លៀកពាក់បង្ហាញភាពសិចស៊ី បញ្ចេញដើមទ្រូង និងគល់ភ្លៅខ្លាំងណាស់ ហើយកាន់មិនធ្លាប់សោះ ក្នុងបង្ហោះរូបភាពសិចស៊ីរបស់នាង ចូលទៅក្នុងបណ្ដាញសង្គម ។
តារាចម្រៀង សុខ ពិសី ខុសពីតារាស្រីមួយចំនួន ដែលមានសម្រស់ស្អាត សាច់សខ្ចី រាងស្រឡូន តែងតែបង្ហាញភាពស្រស់ស្អាតទាំងនោះ ដើម្បីទាក់ទាញប្រជាប្រិយភាព និងទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ ។ ប៉ុន្តែ សុខ ពិសី ចូលចិត្តស្លៀកពាក់ តែងខ្លួន បែបធម្មតាៗ បើទោះជាពេលខ្លះ នាងឆឺតឆាយបន្តិច ប៉ុន្តែក៏មិនសិចស៊ីដែរ ។
យ៉ាងណាមិញ ដោយសារមិនដែលធ្លាប់ឃើញម្ចាស់បទ «ស្រឡាញ់បងឈឺចាប់ម្លេះ» សិចស៊ីសោះ ទើបថ្ងៃនេះ មានអ្នកគាំទ្រជាច្រើនបានភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបថត ៣សន្លឹករបស់ សុខ ពិសី ដែលស្លៀកឈុតប៊ីគីនី ក្នុងអាងហែលទឹក ដោយមើលទៅឃើញ សាច់សខ្ចីពេញៗ ភ្នែកតែម្ដង ។ សម្រាប់សកម្មភាពខាងលើនេះផងដែរ គឺជាពេលវេលាដំណើរកម្សាន្ត របស់ស្រីស្អាត សុខ ពិសី ក្នុងឱកាសសម្រាក បុណ្យចូលឆ្នាំសកល ២០២២ ។
កញ្ញា សុខ ពិសី ក៏ជាតារាមួយដួង ក្នុងដួងចិត្តយុវវ័យ និងជាគ្រាប់ពេជ្រនៃផលិតកម្មសាន់ដេ។ ក្រៅពីភាពល្បីល្បាញ ក្នុងវិស័យចម្រៀង កញ្ញា សុខ ពិសី ជាតារាដែលមាន សម្រស់ស្រស់ស្អាតផងដែរ និងក៏មិនទាន់បានបញ្ជាក់ ជាសាធារណៈដោយផ្ទាល់ថា កញ្ញាមានគូស្នេហ៍ហើយនោះទេ។
គួរឱ្យដឹងថា តារាចម្រៀងស្រីនិយមច្រៀង បទមនោសញ្ចេតនារូបនេះផងដែរ បានឈានជើងចូលផលិតកម្ម KH ដែលជាផលិតកម្មដំបូងរបស់នាង នៅក្នុងឆ្នាំ២០០៥។ លុះនៅឆ្នាំ២០០៧ តារាចម្រៀងដែលមានឈ្មោះល្បីរួចជាស្រេចនៅ KH ក៏បានប្តូរទ្រនំ ទៅកាន់ផលិតកម្ម Nice Star ។ ដោយការព្យាយាម និងខំប្រឹងប្រែងលើវិស័យមួយនេះមិនរាថយនៅឆ្នាំ២០០៨ តារាចម្រៀង សុខ ពិសី ក៏បានក្លាយជាតារាចម្រៀង របស់ផលិតកម្មសាន់ដេ រហូតមកដល់សព្វថ្ងៃនេះ ហើយកំពុងក្រសោបបាន ភាពល្បីល្បាញយ៉ាងខ្លាំងផងដែរ។
ក្នុងរយៈពេល ១៦ឆ្នាំ ជាមួយអាជីពជាតារាចម្រៀងនេះ កញ្ញា សុខ ពិសី បានបន្សល់ទុកស្នាដៃ បទចម្រៀងជាច្រើនបទ រាប់មិនអស់ដូចជាបទ «បងធ្វើឱ្យស្រីយំ»,«បេះដូងលាក់ចិត្ត» , «រកស្នេហ៍ឃើញហើយ», «ឆ្នាំមុន»,«ស្រឡាញ់បងឈឺចាប់ម្ល៉េះ»,«ស្ដាយក្លិនម្ចាស់ស្នេហ៍»,«មនុស្សទីបី»,«ដាំចិត្តស្មោះ ចាំស្នេហ៍ក្បត់» ។ល។ ដោយ៖ ម៉ានី