កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា តារាសម្តែងដ៏ល្បីល្បាញ នាងPark Shin Hye និងតារាសម្តែងប្រុស លោក Choi Tae Joon នឹងរៀបចំពិធីមង្គលការរបស់ពួកគេ នៅក្នុងព្រះវិហារមួយនៅចុងខែនេះ។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយថា នាង Park Shin Hye និងលោក Choi Tae Joon នឹងប្រារព្ធពិធីអាពាហ៍ពិពាហ៍ របស់ពួកគេនៅថ្ងៃទី ២២ ខែមករាវេលាម៉ោង១១:៣0 ព្រឹកនៅក្នុងព្រះវិហារមួយ ក្នុងទីក្រុងសេអ៊ូល។
គូស្នេហ៍មួយគូនេះ ត្រូវបានគេដឹងថា មានចិត្តអាណិតអាសូរ ដូច្នេះហើយទើបដំណឹងនេះ មិននឹកស្មានដល់ទាំងស្រុង។
កាលពីខែវិច្ឆិកាឆ្នាំមុន តារាស្រីរូបនេះផ្ទាល់ បានប្រកាសថា ខ្លួនមានផ្ទៃពោះ និងរៀបការជាមួយតារាប្រុស។នាង Park Shin Hye បានសារភាពជាសាធារណៈ នូវទំនាក់ទំនង របស់នាងជាមួយ Choi Tae Joon កាលពីឆ្នាំ ២0១៧៕ ដោយ៖លី ភីលីព