សិល្បៈ និង កម្សាន្ត

ក្រោយថតរូបកៀកកើយ ជាមួយប្រុសក្មេង ថ្ងៃនេះស្រាប់តែ តារាចម្រៀង ពេជ្រ សោភា ចូលពេទ្យ

ភ្នំពេញ៖តារាចម្រៀងពេជ្រ សោភា ក្រោយពីបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពរបស់នាង ជាមួយបេក្ខជនប្រឡងកម្មវិធី Beat The Best Cambodia ម្នាក់ ដែលសង្ស័យថាមានទំនាក់ទំនងស្នេហា ជាមួយគ្នារួចមក ស្រាប់តែនៅព្រឹកទី១០ខែមករា​ ឆ្នាំ ២០២២ នេះ គេបានឃើញ ពេជ្រ សោភា ទៅកាន់មន្ទីរពេទ្យ ដោយមានបងស្រី​របស់នាង​ ជូន​ទៅផង ។

ជាមួយគ្នានេះ ពេជ្រ សោភា ក៏បានបង្ហោះសារថានាងមិនអីទេ មើលទៅមុខ​នាង​ ក៍ដឹង​​ថា​​អត់​កើតអីដែរ។យ៉ាងណាសោភា ដែលត្រូវគេដឹងថានាងជាអ្នកកាន់សាសនា​គ្រិស្ដនោះ និយាយ​បែបដាស់តឿន​ដល់​មនុស្សទូទៅឱ្យចងចាំ​ថា”មនុ​ស្សអាចរើសថ្ងៃកើតបាន តែមិនអាចរើសថ្ងៃស្លាប់បានទេ ព្រោះមើលមិនដឹង”។

ត្បិតតែមិនបានដឹងអំពីអាការៈសុខភាពរបស់ម្ចាស់បទ «ទ្វារបេះដូង» យ៉ាងណាក៏ដោយ តែបើតាមមើលពីសភាពខាងក្រៅរបស់នាង ដូចជាពុំមានអ្វីធ្ងន់ធ្ងរឡើយ ។ ប៉ុន្តែអ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះ គឺថា កន្លងមក ពេជ្រ សោភា មិនដែលបានពោលពាក្យប្លែកដូចជា ប្រយោគមួយដែលនាងដាស់តឿន​ខាងលើនេះថា”មនុ​ស្សអាចរើសថ្ងៃកើតបាន តែមិនអាចរើសថ្ងៃស្លាប់បានទេ ព្រោះមើលមិនដឹង”។

សូមបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សោភា ត្រូវបានទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបានបង្ហាញខ្លួនស្និទ្ធស្នាលជាមួយបុរសវ័យក្មេងម្នាក់ ដែលគេសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាង បន្ទាប់ពីលោក ឆឹម កក្កដា ។

បុរសរូបសង្ហារ ដែលសង្ស័យជាគូស្នេហ៍ថ្មីរបស់តារាចម្រៀងស្រីគ្រាប់ពេជ្រ នៅផលិតកម្មហង្សមាសខាងលើនេះដែរ ក្រោយមក ត្រូវបានគេគេទម្លាយឱ្យដឹងថា មានឈ្មោះថា យូសេ្វណាង ឈ្មោះពិត ស៊ីន សំណាង មានអាយុ ២៧ឆ្នាំ គឺជាតារាម៉ូដែលបុរសមានរូបរាងសង្ហាខ្ពស់ស្រឡះ មួយវិញទៀត គេ ក៏ជាបេក្ខភាពចូលប្រកួតក្នុងកម្មវិធីចម្រៀងលំដាប់ ពិភពលោក Beat The Beast Cambodia ផងដែរ ៕ដោយ៖ ម៉ានី

Most Popular

To Top