LOS ANGELES ៖ យោងតាមសំបុត្រមរណៈភាព របស់លោកស្រីថា អតីតសម្តែងអាមេរិក លោកស្រី Betty White បានស្លាប់ ដោយសារជំងឺ ដាច់សរសៃឈាម ខួរក្បាល ដែលធ្វើឲ្យ លោកស្រី រងទុក្ខកាល៦ថ្ងៃមុន ពេលការស្លាប់របស់នាង នៅថ្ងៃទី ៣១ ខែធ្នូនៅអាយុ ៩៩ឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
យោងតាមលិខិតបញ្ជាក់មរណភាពរបស់ LA County ដោយសារព័ត៌មាន Associated Pressថា តារាសម្តែង “Golden Girls” និង “Mary Tyler Moore Show” ជាទីស្រឡាញ់បានទទួលមរណភាព នៅផ្ទះរបស់លោកស្រីនៅ Brentwood នៃទីក្រុង Los Angeles ជាលទ្ធផល នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី ២៥ ខែធ្នូដែលជាពាក្យវេជ្ជសាស្ត្រ សម្រាប់ជំងឺដាច់សរសៃ ឈាមខួរក្បាល ។
មូលហេតុត្រូវបានផ្តល់ ដោយវេជ្ជបណ្ឌិតរបស់ White ដូចករណីធម្មតាដែរ ។ លោកស្រីត្រូវបានគេបូជា ហើយសាកសព របស់នាងត្រូវបានប្រគល់ ទៅឲ្យលោក Glenn Kaplan ជាបុរសទទួលបន្ទុក លើការណែនាំអំពីការថែ ទាំសុខភាព កម្រិតខ្ពស់របស់ White ។ Jeff Witjas ភ្នាក់ងារ និងជាមិត្តភ័ក្តិយូរអង្វែងរបស់ White បានបញ្ជាក់ដំបូងពីការស្លាប់របស់នាង ទៅកាន់ AP បាននិយាយថា នាងបានស្នាក់នៅជិតផ្ទះនៅ Los Angeles របស់លោកស្រីក្នុងអំឡុងពេលជំងឺរាតត្បាត ។
ឯកសារនេះរាយឈ្មោះស្របច្បាប់ របស់ White Betty Marion Ludden ។ លោកស្រីបានយកឈ្មោះចុងក្រោយ របស់ប្តីរបស់នាង Allen Ludden ដែលលោកស្រីបានរៀបការពីឆ្នាំ ១៩៦៣ រហូតដល់លោកស្លាប់នៅឆ្នាំ ១៩៨១ ។ ព័ត៌មានពីសំបុត្រមរណភាព ត្រូវបានរាយការណ៍ដំបូងដោយ TMZ ។ លោកស្រី White មានភាពកំប្លែង និងទាក់ទាញសម្រាប់អ្វីៗបានធ្វើឲ្យលោកស្រី ក្លាយជាតួទូរទស្សន៍ ជាង ៦0 ឆ្នាំ ត្រូវបានអ្នកគាំទ្ររាប់ជំនាន់ បានទទួលមរណភាព មិនដល់៣សប្តាហ៍មុនថ្ងៃ ខួបកំណើតគម្រប់ ១00 ឆ្នាំរបស់លោកស្រី ៕ ដោយ៖លី ភីលីព