ភ្នំពេញ ៖ មួយរយៈខ្លីចុងក្រោយនេះ ពោលគឺចាប់ពីអំឡុងខែ ធ្នូ ឆ្នាំ ២០២១ តារាចម្រៀងល្បីឈ្មោះលោក ប៉ុន សុណារិន ហៅខេម តែងតែបង្ហាញ មុខគូស្នេហ៍យ៉ាងច្បាស់ៗ នៅលើបណ្ដាញសង្គម មិនលាក់លៀម ដូចកាលពីមុនឡើយ ត្បិតតែស្នេហារបស់លោក ត្រូវបានគេដឹងថា មានរយៈពេលជាង ៥ឆ្នាំមកហើយ ។

ជាការពិតណាស់ លោក ខេម បានភ្ជាប់ស្នេហ៍ ជាមួយនារីអាណិកជនខ្មែរ នៅបារាំង ឈ្មោះអ្នកនាងស្រីកា រយៈ ពេលជាង៥ឆ្នាំមកហើយ ហើយក៏ត្រូវបាន គេសង្ស័យដែរថា ខេម និងគូស្នេហ៍ មានកូន២នាក់ (ស្រី០១) ទៀតផង ប៉ុន្តែតារាចម្រៀង ផលិតកម្មហ្គាឡាក់ស៊ី រូបនេះប្រកែកថា ក្មេងទាំងពីរម្នាក់ជាក្មួយ និងម្នាក់ទៀតជាជាកូនរបស់លោក ឧកញ៉ាម្នាក់ ដែលលោកទុកជាបងប្រុស ។

យ៉ាងណាក៏ដោយ សម្រាប់ពេលនេះ ឃើញថាលោក ខេម ក្លាហានហ៊ានបញ្ចេញមុខគូស្នេហ៍ច្បាស់ៗ ឱ្យទស្សនិកជន និងអ្នកគាំទ្របានស្គាល់ មិនតែប៉ុណ្ណោះ ខេម ក៏ធ្លាប់បានបង្ហើបដែរថា មិនយូនោះទេគឺអាច ២ទៅ៣ឆ្នាំខងមុខ ទៀត អាច នឹង មានដំណឹងល្អ(រៀបការ) ហើយ ។

គួរឱ្យដឹងផងដែរថា លើកដំបូងរបស់តារាចម្រៀង ខេម ដែលបានបង្ហាញ មុខគូស្នេហ៍ជាសាធារណៈ គឺនៅក្នុងពិធីមង្គលការប្អូនស្រីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅខេត្តព្រៃវែង និងថ្មីៗនេះ លោកបានបង្ហាញរូបថត ថតជាមួយគ្នាដែលមើលទៅទំនង ជាក្នុងឱកាសដំណើរកម្សាន្ត ជាលក្ខណៈឯកជន ៕





ដោយ៖ ម៉ានី
