កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការថតរឿងភាគរបស់ទូរទស្សន៍ JTBC រឿង’The One and Only’ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែបុគ្គលិកថតរឿងម្នាក់ ត្រូវបានគេសង្ស័យថា មានរោគសញ្ញាមេរោគCOVID-19 ។
ប្រហែលមួយថ្ងៃក្រោយមកនៅថ្ងៃទី ១២ ខែមករា JTBC បានបញ្ជាក់ថា សមាជិកបុគ្គលិកត្រូវឆ្លងកាត់ ការធ្វើតេស្តិ៍ PCR ជាទៀងទាត់ ហើយថ្ងៃនេះ បុគ្គលិកម្នាក់ត្រូវបានបញ្ជាក់ថា មានលទ្ធផលវិជ្ជមានមេរោគ COVID-19។
តួសម្តែង និងបុគ្គលិកទាំងអស់ ដែលមានទំនាក់ទំនង ជាមួយបុគ្គលនេះ បច្ចុប្បន្នបានឆ្លងកាត់ការធ្វើតេស្ត ហើយកំពុងរង់ចាំលទ្ធផល។ តារាសម្តែង Kim Kyung Nam និង Ahn Eun Jin មិនបានទាក់ទងជាមួយបុគ្គលិកនេះទេ”។
ទន្ទឹមនឹងនេះ រឿង ‘The One and Only’ សម្តែងដោយ Ahn Eun Jin, Joy របស់ Red Velvet, Kang Ye Won និងចាក់ផ្សាយជាច្រើនទៀត រៀងរាល់ថ្ងៃចន្ទ និងថ្ងៃអង្គារ វេលាម៉ោង ១១ យប់៕ ដោយ៖លី ភីលីព