កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ម្តាយរបស់ក្មេងស្រីរងគ្រោះដែលរងការគំរាមកំហែងពីសាលារបស់តារាសម្ដែង Kim Dong Hee និយាយថា សំបុត្រសុំទោសរបស់លោក ប្រៀបដូចជាសាច់ត្រីក្រហមនោះទេ។
កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយនានាបានលាតត្រដាងថា លោក Kim Dong Hee បានសារភាពមួយផ្នែកចំពោះការចោទប្រកាន់ពីបទសម្លុតសាលារបស់លោកក្នុងអំឡុងពេលស៊ើបអង្កេតប៉ូលីសរបស់លោក។ កាលពីថ្ងៃទី ១៣ ខែមករា តារាសម្តែងរូបនេះបានចេញមុខសុំទោស ដោយឧទ្ទិសដល់ជនជាប់ចោទដំបូង ‘K’ ក៏ដូចជាអ្នកគាំទ្រ និងសាធារណជនផងដែរ។
កាលថ្ងៃទី ១៦ ខែមករា សារព័ត៌មាន Sports KyungHyang បានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយម្តាយរបស់ ‘K’ ។ ខាងក្រោមនេះជាបទសម្ភាសន៍ទាំងស្រុង។ Q. វាមានរយៈពេល៣ថ្ងៃហើយចាប់តាំងពី Kim Dong Hee ចេញលិខិតសុំទោស។ នៅក្នុងសំបុត្ររបស់លោកបានសរសេរថា ខ្ញុំចង់ឆ្លៀតឱកាសនេះ សុំទោសមិត្តម្នាក់នោះដោយស្មោះ ចំពោះការឈឺចាប់ដែលខ្ញុំបានបង្ក ហើយខ្ញុំចង់ធ្វើឲ្យរឿងត្រឹមត្រូវ។
A. ទេ យើងមិនបានឮអ្វីពីលោកឡើយ និយាយតាមត្រង់ទៅ ខ្ញុំមិននឹកស្មានដល់សោះ។ ខ្ញុំបានលាតត្រដាងករណីរបស់កូនខ្ញុំដើម្បីជួយជនរងគ្រោះផ្សេងទៀតជាសំឡេងរបួសរបស់ពួកគេផងដែរ ប៉ុន្តែបន្ទាប់មកខ្ញុំខឹងយ៉ាងខ្លាំងពេលអានសេចក្តីថ្លែងការណ៍របស់លោក និយាយថា លោកចង់សុំទោសកូនរបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំអាណិតជនរងគ្រោះផ្សេងទៀតក្នុងពេលតែមួយ ហើយខ្ញុំចង់បានតារាដែលទទួលបានការស្រឡាញ់ពីសាធារណជនមានចិត្តស្មោះត្រង់៕
ដោយ៖លី ភីលីព