កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កូនស្រីចុងរបស់តារាសម្តែង Choi Jin Sil គឺនាង Choi Joon Hee ផ្ទាល់បានបដិសេធពាក្យចចាមអារ៉ាម រៀបការរបស់នាងជាផ្លូវការ ហើយនាពេលនេះ។
កាលពីថ្ងៃទី ១៧ ខែមករា នាង Choi Joon Hee បានចូលទៅកាន់ Instagram របស់នាងដើម្បីនិយាយផ្ទាល់ នឹងពាក្យចចាមអារ៉ាមរៀបការរបស់នាង។ រួមជាមួយនឹងរូបថតខ្ទាស់ជាច្រើនសន្លឹក នាងបានសរសេរថា អ្នកយកព័ត៌មាន ទាំងនេះមិនមែនជារូបថត អាពាហ៍ពិពាហ៍ ហើយក៏មិនមែនជារូបថតរៀបការ ក្នុងពេលឆាប់ៗនេះដែរ។ តើអ្នកមិនស្គាល់រូបថតខ្ទាស់ទេ? ខ្ញុំបានជ្រើសរើសគំនិតនេះ ដោយប្រុងប្រយ័ត្ន បន្ទាប់ពីពិភាក្សាជាមួយអ្នកថតរូប។
ទន្ទឹមនឹងនេះដែរ នាង Choi Joon Hee កើតនៅឆ្នាំ ២00៣ ហើយថ្មីៗនេះទទួលបាន ការចាប់អារម្មណ៍ បន្ទាប់ពីនាងបានបង្ហាញថា នាងបានស្រកទម្ងន់យ៉ាងឆាប់ រហ័សដោយសារថ្នាំ Steroids ។ នាងបាននិយាយថា នាងធ្លាប់មានទម្ងន់ ៩៦ គីឡូក្រាម ប៉ុន្តែឥឡូវនាងមានទម្ងន់ ៥២ គីឡូក្រាម៕ ដោយ៖លី ភីលីព