ដំណឹងដ៏តក់ស្លុតសម្រាប់អ្នកគាំទ្រ តារាសម្ដែងឆ្នើមថៃគឺ ស្រីស្អាត Ice Preechaya ត្រូវផ្អាកការងារសិល្បភ្លាមៗ បន្ទាប់ពីជួបរឿងអកុសល ត្រូវបាក់ជើងស្ដាំសម្រាកលើគ្រែពេទ្យ។

ដើមឆ្នាំ២០២២មិនប៉ុន្មានផង តារាថៃឈ្មោះ Ice Preechaya ជួបរឿងអាក្រក់ ដោយនាងបានបង្ហោះ រូបភាពក្នុង Instagram ផ្លូវការអំពីបញ្ហាអាក្រក់ ដែលនាងកំពុងជួបប្រទះ គឺជើងស្ដាំរបស់នាងបានបាក់ យ៉ាងដំណំ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំង អំពីបញ្ហាជើងរបស់នាង។


ជុំវិញបញ្ហានេះ Ice Preechaya មិនបានធ្វើការបញ្ជាក់អំពីមូលហេតុ នាំឱ្យជើងនាងបាក់នោះទេ ហើយ នាងក៏នៅមិនទាន់ប្រាប់ ពីស្ថានភាពជើងនោះទេ នាងបានត្រឹមបង្ហោះរូបភាពលើគ្រែ ជាមួយជើងបាក់ ដោយទឹកមុខក្រៀមក្រំខ្លាំងបំផុត។
យ៉ាងណាមិញ បន្ទាប់ពីទទួលដំណឹងអាក្រក់មួយនេះ មហាជន ក៏ដូចជាមិត្តរួមអាជីពជាច្រើន បានចូល រួមសោកស្ដាយ និងជូនពរឱ្យជើង Ice ឆាប់ជាផងដែរ៕ Source: Sabay
