សិល្បៈ និង កម្សាន្ត

ទីបំផុត ស្រីស្អាត ទឹម រដ្ឋា សម្រេចចិត្តចូលរោងការ នៅពេលដ៏ខ្លីខាងមុខ ជាមួយគូស្នេហ៍បរទេស

ភ្នំពេញ៖ តារាសម្ដែង និងម៉ូឌែលល្បីឈ្មោះ ទឹម រដ្ឋា បានបង្ហើបថា នឹងធ្វើពិធីជប់លៀងអាពាហ៍ពាហ៍ នៅខែមីនា ឆ្នាំ២០២២ ខាង​មុខ បន្ទាប់ពីសាងស្នេហ៍ជាមួយមិត្តប្រុសជនជាតិអាមេរិក-អេស្ប៉ាញ អស់រយៈពេល ៦ឆ្នាំ ។

ជាការពិត ទឹម រដ្ឋា បានភ្ជាប់ស្នេហ៍ជាមួយគូស្នេហ៍ឈ្មោះ Jovany Antonio ដែដែលជាបុរសអាមេរិកកាត់អេស្ប៉ាញ និងជាអ្នកជំនួញផ្នែកអចលន​ទ្រព្យ កាលពីឆ្នាំ២០១៦ ហើយកន្លងមកនាង ក៏ធ្លាប់​ចេញ​ទៅលេងខាងសាច់ញាត្តិ​របស់គ្រួសារខាងប្រុស​ផងដែរ ទើប​ការស្វែង​យល់ចិត្តគ្នា អស់រយៈពេល៧២ខែមកនេះ នាងកសម្រេចចិត្តដឹកដៃគូស្នេហ៍ ចូលរោងការតែម្ដង។

តាមរយៈសារព័ត៌មានក្នុងស្រុក ទឹម រដ្ឋា បានឱ្យដឹងយ៉ាងដូច្នេះថា នៅក្នុងពិធីជប់លៀងអពាហ៍ពិពាហ៍នោះ នាងនឹងរៀបចំចំនួន៨០តុ ដែល​ក្នុង​នោះ នាង​ហៅ​ភ្ញៀវតារា រួមអាជីពចំនួន៥០ ភាគរយ, ភ្ញៀវ​ខាង​ក្រៅ ​៥០ភាគរយ ខណៈដែលភ្ញៀវខាងអនាគត​ស្វាមីរបស់នាងមាន​ដល់ទៅ​ចំនួន​ខ្ទង់៤០០​នា​​​ក់​​ ឯ​ណោះ​ដែលសុទ្ធសឹងតែជា​អ្នកជំនួញ ។

តារាស្រីរាងខ្ពស់ស្រឡះខាងលើ ថែមទាំងបានប្រាប់ផងដែរថា នៅខែមីនាឆ្នាំ២០២២ ខាងមុខនេះ នាងរធ្វើពិធីជប់លៀងតែចំនួន៨០តុប៉ុណ្ណោះ ព្រោះនៅតែមានការប្រុងប្រយ័ត្នរឿងកូវីដ ហើយបន្ទាប់ពីនោះនាង នឹងទៅរៀបចំពិធីអាពាហ៍ពិពាហ៍ម្ដងទៀត នៅអាមេរិក ។

គួរឱ្យដឹងថា កាល​ពីថ្ងៃទី២៨​ខែ​មីនា​ឆ្នាំ២០២១ លោកJovany Antonio ធ្លាប់បានបំពាក់ចិញ្ចៀន សុំ ទឹម រដ្ឋា រៀបការម្ដងរួចហើយ ដែលកាលនោះ ធ្វើឱ្យនាង រំភើបរហូតស្រក់ទឹកភ្នែក​ទៀតផង ដូច្នេះត្បិតតែមិនបានបញ្ជាក់ពីថ្ងៃធ្វើពិធី ក៏ទស្សនិកជន អាចកាត់យល់បានថា ទំនងជានាង យកថ្ងៃទី ២៨ ខែមីនា ធ្វើពិធីតែម្ដង ។

ក្រៅពីទឹម រដ្ឋា ​​​​​​​​​​​​​​​​​​​​​​​តារាដែលបានជ្រើសគូស្នេហ៍ជាបុរសបរទេសមានដូចជាកែវ ស្រី​នាង,ហ៊ាប រ៉ាឌី ,ផូ មុនីពៅ ,ខៀវ សានសាណា ,អឿន ដាលីស និងស៊ូ អេណា ជាដើម៕ ដោយ៖ ម៉ានី

Most Popular

To Top