កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង លោក Minhee ស្ថិតនៅក្នុងសមាជិក ក្រុមតារាចម្រៀង ប្រុសកូរ៉េខាងត្បូង CRAVITY បានធ្វើតេស្តិ៍អវិជ្ជមានមេរោគ COVID-19 បន្ទាប់ពីលោក Chaehyun ជាសហម្ចាស់កម្មវិធី ‘The Show’ របស់លោកបានធ្វើតេស្តិ៍វិជ្ជមានមុនគេ ។
នៅថ្ងៃទី ២៨ ខែមករា ផលិតកម្ម Starship Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ មួយទាក់ទងនឹង លោក Minhee របស់ CRAVITY បន្ទាប់ពី Chaehyun សមាជិកក្រុម Kep1er ជាសហពិធីកររបស់ Minhee ក្នុងកម្មវិធីតន្ត្រី ‘The Show’ របស់ SBS MTV បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ COVID-19 ។
ខាងក្រោមនេះជាសេចក្តី ថ្លែងការណ៍ផ្លូវការរបស់ Starship Entertainmentថា យើងជូនដំណឹងដល់អ្នកអំពីលទ្ធផលតេស្ត PCR របស់ Minhee សមាជិក CRAVITY។ កាលថ្ងៃទី ២៧ ខែមករា បន្ទាប់ពីទទួលបានដំណឹងថា សមាជិកម្នាក់នៅក្នុងកម្មវិធីផ្សាយមួយ ដែលលោក Minhee បានចូលរួម ធ្វើតេស្តិ៍វិជ្ជមាន COVID-19 លោកបានទទួលការធ្វើតេស្តិ៍ PCR ។ យើងជូនដំណឹងដល់អ្នកថា លោកបានទទួលលទ្ធផលអវិជ្ជមាន ។
បច្ចុប្បន្ននេះ លោក Minhee បានបញ្ចប់ការចាក់វ៉ាក់សាំងលើកទី២ ហើយ យើងនឹងបន្តអនុវត្តតាមការណែនាំ របស់អាជ្ញាធរសុខាភិបាល ហើយខិតខំបន្ថែមទៀត ដើម្បីថែរក្សាសុខភាព និងសុវត្ថិភាពសិល្បករយើង ៕ ដោយ៖លី ភីលីព