រថយន្តចាស់ ឬថ្មី អាចបង្កជាក្លិន ក្រោយប្រើមួយរយៈ គ្រាន់តែតិច ឬច្រើន អាស្រ័យលើសកម្មភាពមនុស្ស តែមួយផ្នែកទៀតក៏មានជាប់ពាក់ព័ន្ធនឹងសត្វល្អិតផងដែរ។
១. ស្វែងរកប្រភពក្លិន

អ្នកគួរពិនិត្យមើលក្រឡុកក្រលៀត ដែលងាយស្រួលនឹងវត្ថុធ្លាក់ចូល ដូចជាក្រោមកៅអីជាដើម។ ក្រោយអ្នកប្រទះឃើញ ប្រញាប់យកចេញ រួចបើកទ្វារចោលមួយស្របក់ ដើម្បីបន្ថយកម្រិតក្លិន។
២. សម្អាតកម្រាលក្រោម

កម្រាលខាងក្រោម ឬក្រណាត់ស្រោបកៅអី ងាយស្រួលជាប់ទុំក្លិនណាស់។ អ្នកអាចប្រើឧបករណ៍បូមធូលី ធ្វើការសម្អាត ករណីមិនឃើញធាតុបង្កផ្សេង។
៣. ក្លិនបារី

បើអ្នកជក់បារី ឬអ្នករួមដំណើរជក់បារី នេះបានបន្សល់ផេះ ក៏ដូចជាផ្សែងទុំជាប់នឹងសមាសធាតុក្នុងរថយន្ត។ គួរប្រើ Spray សូលុយស្យុង (Deodorizer) បាញ់ក្បែរ ឬចូលក្នុង ម្ដុំកន្លែងបញ្ចេញខ្យល់សំណើមរបស់ម៉ាស៊ីនត្រជាក់។ ម្យ៉ាងទៀត គួរបើកទ្វាររថយន្តទាំងអស់ ដើម្បីឲ្យខ្យល់ចេញចូល។
គួរដឹងផងដែរ កម្ទេចផេះ អាចនៅសល់ជាប់នឹងកម្រាលក្រោម ឬសមាសធាតុខាងក្រៅផ្សេងទៀត ដូច្នេះគួរជូតសម្អាត។ បើអ្នកជក់បារី រាល់ពេលបើកបរ គួរប្រាកដថាកម្ទេចផេះ ត្រូវបានសម្អាតឲ្យបានទៀងទាត់។
៤. ក្លិនពុលរថយន្ត

ក្មេងៗពុលរថយន្ត ប្រហែលជាអាចមានកម្អួត ដូច្នេះគួរធ្វើការសម្អាតស៊ីជម្រៅ ដោយជូតសម្អាត រួចប្រើឧបករណ៍បូមធូលី ដើម្បីប្រាកដថា កាកសំណល់មិនទុំជាប់។
៥. កាកសំណល់ផ្សិត

សំណើមលើកម្រាល ឬក្រណាត់ស្រោបកៅអីរថយន្តអាចបង្កជាផ្សិត បង្កើតជាក្លិនមិនល្អ។ អ្នកគួរប្រើឧបករណ៍បូមធូលី ឬម៉ាស៊ីនផ្លុំសក់ ធ្វើការសម្អាត ក៏ដូចជាសំងួត។
៦. ក្លិនម៉ាស៊ីនត្រជាក់

ប្រភពក្លិនមួយទៀត ក៏អាចបណ្ដាលមកពីប្រព័ន្ធម៉ាស៊ីនត្រជាក់ផងដែរ។ អ្នកគួរពិនិត្យមើលកម្រាលខាងក្រោមក្បែរម៉ាស៊ីនត្រជាក់ បើកចេញ នឹងធ្វើការសម្អាត និងសម្ងួត៕ Source: Sabay
