ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះ កែវ ពេជ្រពិសី ក្រោយពីសម្រាលកូន និងរឹងដៃរឹងជើងរួចមក ពេលនេះនាងបានបង្ហាញវត្តមាន ជាលើកដំបូងនៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលវត្តមានរបស់នាង បានធ្វើឱ្យអ្នកគាំទ្ររីករាយយ៉ាងខ្លាំង ព្រោះឃើញថា សម្រស់នាងនៅតែស្រស់ស្អាត ត្បិតតែឡើងគីឡូបន្តិច យ៉ាងណាក៏ដោយ ។

ជាមួយគ្នានេះដែរ ក៏នៅតែមានមហាជន ចង់ឱ្យតារាសម្តែង កែវ ពេជ្រពិសី បន្តអាជីពសម្តែងឱ្យបានជាប់លាប់ ដូចកាលប៉ុន្មានឆ្នាំមុន ព្រោះនាងក៏ជាតារាដែលមានទេពកោសល្យ និងប្រជា ប្រិយភាពម្នាក់ដែរ ។
បើតាមការបញ្ជាក់កន្លងមករបស់ កែវ ពេជ្រពិសី ថា នាងនៅតែមានគេទំនាក់ទំនងថតរឿងជាបន្តបន្ទាប់ ប៉ុន្តែភាគច្រើននាងច្រានចោល ដោយសារតម្លៃ និងតំណែងមិនស័ក្តិសម ជាមួយនាងដែលធ្លាប់ជាតួឯក មានឈ្មោះបោះសំឡេងកន្លងមក ។

យ៉ាងណាមិញគេសង្កេតឃើញថា សព្វថ្ងៃ កែវ ពេជ្រពិសី ហាក់មិនសូវខ្វាយខ្វល់ ជាមួយការងារសម្តែង ដូចមុនទេដោយនាងមានជំនួញ ក្នុងដៃមួយចំនួន ។ ណាមួយស្វាមីរបស់នាង ក៏មានបំណងនាំនាង និងកូនប្រុសទៅអូស្រ្តាលី ក្រោយជំងឺកូវីដ ស្ងប់ស្ងាត់ ។

គួរឱ្យដឹងថា តារាសម្ដែង អ្នកនាង កែវ ពេជ្រ ពិសី បានភ្ជាប់ពាក្យជាមួយអនិកជនខ្មែរ មកពីប្រទេសកាណាដាឈ្មោះ ពៅ សម្បត្តិ កាលពីកំលុងឆ្នាំ ២០១៩ ។ តាមការពិតដំបូងឡើយ អ្នកនាង កែវ ពេជ្រ ពិសី និងគូដណ្ដឹង មានគម្រោងរៀបមង្គលការ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែត្រូវរំសាយចោលទៅវិញ ដោយសារតែបញ្ហានៃជំងឺកូវីដ-១៩។ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ តារាសម្ដែងមានបទពិសោធន៍ចាស់វស្សារូបនេះ ក៏សម្រាលបានកូនប្រុសម្នាក់ ដែលជាដំណក់ឈាមដំបូងរួមគ្នា ជាមួយគូដណ្ដឹង៕ ដោយ៖ ម៉ានី



