សិល្បៈ និង កម្សាន្ត

Jimin សមាជិកក្រុម BTS ចេញពីមន្ទីរពេទ្យ និងកន្លែងដាច់ដោយឡែក បន្ទាប់ពីជាសះស្បើយពីការវះកាត់ និង COVID-19

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ Big Hit Music បានអាប់ដេតជូនអ្នកគាំទ្រ អំពីស្ថានភាពរបស់ លោក Jimin សមាជិក BTS តាមរយៈសារបង្ហោះ Weverse ។

មុនលោក Jimin បានធ្វើតេស្តិ៍វិជ្ជមាន COVID-19 កាលពីថ្ងៃទី ៣0 ខែមករា ប្រហែលមួយថ្ងៃ មុនពេលលោកចូលមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់ សម្រាប់ជំងឺរលាកពោះវៀននៅថ្ងៃទី ៣១ ខែមករា។ យើងសូមជូនដំណឹងថា Jimin សមាជិកក្រុម BTS ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ហើយត្រូវបានដោះលែង ឲ្យនៅដាច់ដោយឡែកពីគេនៅថ្ងៃទី ៥ ខែកុម្ភៈ បន្ទាប់ពីការវះកាត់ រលាកពោះវៀន និងព្យាបាលមេរោគCOVID-19។

លោក Jimin បានធ្វើតេស្តិ៍វិជ្ជមាន COVID-19 កាលពីថ្ងៃអាទិត្យ ទី ៣0 ខែមករា ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកពោះវៀនកាលពីថ្ងៃចន្ទ ទី ៣១ ខែមករា បានធ្វើតេស្តិ៍អវិជ្ជមាន COVID-19 ភ្លាមៗមុនពេលលោកចេញពីមន្ទីរពេទ្យ ក្នុងការធ្វើតេស្តិ៍ PCR របស់លោក។

ក្នុងពេលទទួលការព្យាបាល និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Jimin មិនបានបង្ហាញរោគសញ្ញាអ្វីពិសេសនោះទេ។ លោកធ្លាប់មានរោគសញ្ញាតិចតួច នៃការឈឺបំពង់ក ក្នុងដំណាក់កាលដំបូង នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែលោកបានជាសះស្បើយ ពីរោគសញ្ញាទាំងនោះយ៉ាងឆាប់រហ័ស ហើយគ្រូពេទ្យបានបញ្ជាក់ថា តំបន់ដែលលោកបានទទួលការវះកាត់ គឺបានជាសះស្បើយយ៉ាងឆាប់រហ័ស និងជាធម្មតា។ បច្ចុប្បន្ននេះ Jimin កំពុងតែសម្រាក និងព្យាបាលជាសះស្បើយ បន្ទាប់ពីគាត់ចេញ ពីមន្ទីរពេទ្យ៕ ដោយ៖លី ភីលីព

Most Popular

To Top