ភ្នំពេញ៖ លោក ចា រិទ្ធី បានបង្ហាញក្ដីរំភើបរីករាយ និងមានមោទនភាពចំពោះកូនប្រុស-ស្រីទាំង២ របស់លោកយ៉ាងខ្លាំង ថាមិនត្រឹមតែដើរតាមគន្លងធម៌ ឪពុកម្ដាយនោះទេ ប៉ុន្ដែពួកគេបានលើកមុខមាត់ក្រុម គ្រួសារតាម រយៈការប្រឹង ប្រែងរៀនសូត្រ ដល់គោលដៅរៀងៗខ្លួន ដូចជាកូនប្រុសច្បងរបស់លោក បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅ សាកលវិទ្យាល័យ DEAKIN ប្រទេសអូស្រា្ដលី ខណៈដែលកូនស្រីពៅរបស់លោក ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ AUPP ។ នេះបើយោងតាមការបង្ហោះសារ របស់លោក ចា រិទ្ធី នៅលើបនណ្ដាញសង្គមហ្វេសប៊ុក ។

ជាមួយគ្នានេះដែរ មហាជនបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ទៅលើកូនៗរបស់លោក ចា រិទ្ធី ព្រោះកន្លងមកកម្រ នឹងមានអ្នកបានដឹង និងស្គាល់កូនៗរបស់តារាភាពយន្ត និងជាអ្នកដឹកនាំកម្មវិធីតន្ត្រីរូបនេះឡើយ ហើយកាន់តែចាប់អារម្មណ៍ខ្លាំង ថែមទៀតនោះ គឺទៅលើសម្រស់កូនស្រីពៅរបស់លោក ដែលមានវ័យក្មេងខ្ចី សម្រស់ស្រស់សោភា និងជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅសាកលវិទ្យាល័យអាមេរិកកាំង AUPP ទៀតផង ។

កូនស្រីពៅរបស់លោក ចា រិទ្ធី មានឈ្មោះថា កញ្ញាចា ដាវីន មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងខិតខំរៀនសូត្រប៉ុណ្ណោះទេ បច្ចុប្បន្ននាងក៏មានមុខរបរផ្ទាល់ខ្លួន ជាអ្នកលក់សម្លៀកបំពាក់ ស្បែកជើង និងកាបូបផងដែរ ។

ក្រោយលោកចា រិទ្ធី បង្ហាញមុខកូនប្រុសស្រី ដែលទើបបញ្ចប់ការសិក្សារនៅសាកល វិទ្យាល័យទាំងក្នុងនិងក្រៅ ស្រុករៀងៗខ្លួននេះធ្វើឱ្យ មហាជនជាច្រើន បានចាប់អារម្មណ៍តារាសម្ដែងជើងចាស់ រូបរាងនៅតែសង្ហារនេះថា លោកមិនត្រឹមតែជាអ្នកពូកែរកស៊ី ធ្វើជំនួញដ៏ជោគជ័យម្នាក់ទេ តែលោករិទ្ធី ក៍ជាឪពុកដ៍ល្អម្នាក់ ព្រោះបាន អប់រំ និងផ្ដល់ដំបូន្មានដល់កូនៗបានល្អ ទើបពួកគេតបស្នងលោក តាមរយៈការខិតខំរៀនសូត្រ រហូតចប់តាមបំណងប្រាថ្នា របស់លោកដែលចង់បាន។ ពួកគេ បានសង្កត់ថាលោកចា រិទ្ធី និងក្រុមគ្រួ សារគឺជាគំរូល្អមួយ សម្រាប់គ្រួសារដ៏ទៃទៀត ដែលបានជម្រុញនិងលើកទឹកចិត្តកូន ឲ្យរៀនសូត្របានខ្ពង់ខ្ពង់មិន ពឹងលើឪពុកម្ដាយជាអ្នកមាន ដែលនេះហើយយុវជន ជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ៕ ដោយ៖ ម៉ានី







