សិល្បៈ និង កម្សាន្ត

សមាជិកក្រុម VIVIZ នាង SinB នាង Eunha និងនាង Umji បានជាសះស្បើយពីជំងឺ COVID-19

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង SinB នាង Eunha និងនាង Umji សមាជិកក្រុមតារាចម្រៀង កូរ៉េខាងត្បូង VIVIZ បាន ជាសះស្បើយ ពីជំងឺ COVID-19 ហើយត្រៀម ខ្លួនជាស្រេច សម្រាប់ការបង្ហាញខ្លួន លើកដំបូងរបស់ពួកគេ ។

កាលថ្ងៃទី៦ ខែកុម្ភៈ ក្រុម Big Planet Made បានទៅហាងកាហ្វេផ្លូវការ របស់ក្រុមដើម្បីប្រកាសថា តារាទាំង៣នាក់ បានបញ្ចប់ការស្នាក់នៅ ដាច់ដោយ ឡែករបស់ពួកគេ ។ ក្នុងអំឡុងពេលដែលពួកគេដាក់ឲ្យនៅដាច់ ដោយឡែក ពួកគេម្នាក់ៗ ត្រូវបានព្យាបាល សម្រាប់ COVID-19 ហើយត្រូវបានអាជ្ញាធរ គ្រប់គ្រងជំងឺចាត់ទុកថា បានជាសះស្បើយពីជំងឺហើយ បច្ចុប្បន្នអ្នកទាំង៣នាក់ មានសុខភាពល្អ ហើយមិនមានរោគសញ្ញាអ្វីឡើយ ។

ទីភ្នាក់ងារនេះ ក៏បានបង្ហាញផងដែរថា ពួកគេនឹងបន្តធ្វើតេស្ដិ៍បន្ថែម ដើម្បីតាមដានសុខភាពរបស់ពួកគេ និងចាត់វិធានការ ជាមុនដែលចាំបាច់ ដើម្បីការពារការ រីករាលដាលនៃមេរោគ COVID-19។ ទន្ទឹមនឹងនេះ ការបង្ហាញខ្លួនលើកដំបូងរបស់ VIVIZ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែកុម្ភៈ នឹងមិនត្រូវបានផ្លាស់ប្តូរទេ ៕ ដោយ៖លី ភីលីព

Most Popular

To Top