សិល្បៈ និង កម្សាន្ត

Koo Kyo Hwan បរិច្ចាគប្រាក់ចំណេញ ទាំងអស់ពីសៀវភៅ ពិសេសបង្កើត ជាមួយមិត្តស្រី របស់លោក

កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង និងអ្នកដឹកនាំរឿង Koo Kyo Hwan បានសម្រេចចិត្តបរិច្ចាគ ប្រាក់ចំណេញពីការលក់ទាំងអស់ពីសៀវភៅ ពិសេសដែលលោកបានបង្កើត ជាមួយមិត្តស្រី របស់លោក គឺនាង Lee Ok Seop ហើយសៀវភៅពិសេស បានលក់ដាច់ភ្លាមៗ បន្ទាប់ពីការចេញផ្សាយ ។

មហោស្រពភាពយន្តសន្តិភាព អន្តរជាតិ Pyeongchang បានជ្រើសរើសអ្នកដឹកនាំរឿង Lee Ok Seop និង Koo Kyo Hwan ជាបុគ្គលដំបូងគេសម្រាប់ ប្រភេទ ‘Close-Up’ ត្រូវបានបង្កើតឡើង ដើម្បីស្វែងរកអ្នកដឹកនាំ ដែលមានភាពប៉ិនប្រសប់ និងមានទេពកោសល្យក្នុងឆ្នាំ ២0២0 បន្ទាប់មកសៀវភៅ និងទំនិញពិសេសត្រូវបានបង្កើតឡើងដោយផ្អែកលើ លើអ្នកដឹកនាំដែលមានទេពកោសល្យ ទាំង២នេះ ។

ជាពិសេស សៀវភៅពិសេស ដែលជាបណ្តុំនៃបទសម្ភាសន៍ និងរូបភាពរបស់អ្នកដឹកនាំ ទាំង២ត្រូវបានលក់ដាច់ទាំងស្រុង លើប្រព័ន្ធអ៊ីនធើណេត បន្ទាប់ពីមហោស្រពភាពយន្ត ដោយសារមានការសាកសួរច្រើន អំពីសៀវភៅពិសេសនោះ មហោស្រពភាពយន្ត បានសម្រេចចិត្តចេញផ្សាយសៀវភៅ ពិសេសជាបាច់ទី២ ។

សៀវភៅពិសេស ដែលបានចេញផ្សាយឡើងវិញ ត្រូវបានលក់អស់យ៉ាងឆាប់ រហ័សក្នុងរយៈពេលដ៏ខ្លី ដូចដែលវាត្រូវបានលក់ នៅហាងឆ្លាតវៃ បង្កើតផ្លូវការនៃមហោស្រព ភាពយន្តកាលពីឆ្នាំមុនបង្ហាញ ពីប្រជាប្រិយភាព របស់បុគ្គលទាំង២ ។ យោងតាមអ្នកដឹកនាំរឿង Lee Ok Seop និង Koo Kyo Hwan មហោស្រពភាពយន្តបានបរិច្ចាគប្រាក់ ដែលបានពីការលក់ទៅភូមិ Ajine ជាជម្រកសត្វដែលគេបោះបង់ចោល ។ តាមពិតទៅ អ្នកដឹកនាំរឿង Lee Ok Seop និង Koo Kyo Hwan ពិតជាបានបង្ហាញ ពីសិទ្ធិសត្វនៅក្នុងស្នាដៃ មួយចំនួនរបស់ពួកគេ៕ដោយ៖លី ភីលីព

Most Popular

To Top