សិល្បៈ និង កម្សាន្ត

Seohyun បង្ហាញខ្លួនជាភ្ញៀវ កិត្តិយសក្នុងកម្មវិធី ‘Omniscient Point of Interference’ របស់ MBC ជាមួយអ្នកគ្រប់គ្រង របស់នាង

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៨ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខ មួយបានបង្ហាញថា តារាសម្តែងនាង Seohyun នឹងបង្ហាញខ្លួនជាភ្ញៀវ កិត្តិយសក្នុងកម្មវិធី ‘Point of Omniscient Interference’ របស់ MBC ហើយថា នាងទើបតែបានបញ្ចប់ ការថតភាពយន្ត ។

នាង Seohyun និងអ្នកគ្រប់គ្រង របស់នាងត្រូវបាន គេរាយការណ៍ថា ស្រលាញ់គ្នា យ៉ាងខ្លាំង ដែលនាំមកនូវស្នាមញញឹម ដល់អ្នកទស្សនាជាមួយនឹង ទំនាក់ទំនងមិត្តភាព របស់ពួកគេយ៉ាងខ្លាំង ។ នាង Seohyun ដើរតួក្នុងខ្សែភាពយន្តដើម របស់ Netflix នាពេលខាងមុខនេះ ‘Love and Leashes’ បង្កើនការរំពឹងទុក សម្រាប់ភាពទាក់ទាញផ្ទុយគ្នា របស់នាងសម្រាប់ខ្សែភាពយន្ត ជាមួយនឹងការបង្ហាញខ្លួន របស់នាងនៅលើ ‘Point of Omniscient Interference’ ។

នាង Seohyun ដើរតួជាបុគ្គលិកការិយាល័យម្នាក់ឈ្មោះ Ji Woo ដែលរកឃើញអាថ៌កំបាំង អំពីមិត្តរួមការងាររបស់នាង Ji Hoo (សម្តែងដោយ Lee Jun Young) មានឈ្មោះស្រដៀងនឹងនាង ។ ការរកឃើញរបស់នាងនាំឲ្យរឿង ស្នេហាវិលមុខរវាងអ្នកទាំង២ ។ ទន្ទឹមនឹងនេះ ដោយសារតែ ‘Olympic Games Beijing 2022’, ‘Point of Omniscient Interference’ របស់ MBC នឹងមិនត្រូវបានចាក់ផ្សាយ នៅសប្តាហ៍នេះនៅថ្ងៃទី ១២ ខែកុម្ភៈ៕ ដោយ៖លី ភីលីព

Most Popular

To Top