ភ្នំពេញ៖ តារាចម្រៀងសំនៀងក្រអួនក្រអៅ នាង បាន មុន្នីល័ក្ខ ត្រូវបានគេកត់សម្គាល់ថា សម្រស់ របស់ នាងមាន ការប្រែប្រួលច្រើន នៅរយៈពេលចុងក្រោយនេះ ដូចជាស្បែកសាច់កាន់តែសខ្ចី និងចង្ការវែងហើយស្រួចជាងមុន ទើបនាំឱ្យមានការសង្ស័យថា តារាថោនរូបនេះ កែសម្ផស្សដើម្បីយកត្រេមុខអក្សរV ។

ជាមួយសម្រស់ដ៏ស្រស់ស្អាត និងប្លែក របស់តារាចម្រៀងស្រី និយមច្រៀងបទមនោសញ្ចេតនា កម្សត់ខាងលើនេះផងដែរ ត្រូវបានគេដឹងថា គឺក្រោយពេលនាង បានចែកផ្លូវគ្នា ជាមួយអតីតគូ ដណ្ដឹ ង លោក Dj Cake អស់រយៈពេលជាង៣ឆ្នាំមកហើយ ប៉ុន្ដែអ្នកទាំង២ មិនបានយកគ្នា ជាសត្រូវនោះទេ ពោលគឺនៅពេលដែល ជួបគ្នាដោយចៃដន្យនៅកម្មវិធីណាមួយនោះ អតីតគូស្នេហ៍តារា១គូនេះ នៅតែនិយាយរកគ្នាដូចមុន ហើយថែមទាំងថតរូបជុំគ្នា ហាក់គ្មានរឿងអ្វីកើតឡើង។

ដោយឡែកទាក់ទងរឿងបេះដូងវិញ បច្ចុប្បន្ននេះ មុន្នីល័ក្ខ ក៏មិនដែលបង្ហាញ ការកៀកកើយគូស្នេហ៍ថ្មីជាចំហម្ដងណាដែរ បើទោះជាមុននេះមានព័តមានថា ថៅកែដីឡូតិ៍ម្នាក់ ជាប់ចិត្តខ្លាំងទាំងសម្លេង និងរូបឆោមនាងក្ដី។
គួរឱ្យដឹងផងដែរថា កញ្ញា បាន មុន្នីល័ក្ខ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាមួយនឹងបទមនោសញ្ចេតនា ជាពិសេសគឺបទចាស់ៗ ដែលនាងលើកយកមកច្រៀងឡើងវិញ ។ អតីតតារាចម្រៀងហង្សមាសបាន មុន្នីល័ក្ខ ត្រូវបានគេចាត់ទុកថា នាងច្រៀងបទស្លូតៗ បានល្អជាងគេនៅថោន ក្រោយមាស សុខសោភា ដើរចេញទើបធ្វើឱ្យ បណ្ដារកម្មវិធីមង្គលការជាច្រើន តែងតែលេចមុខនាង ៕ ដោយ៖ ម៉ានី





