សិល្បៈ និង កម្សាន្ត

លោក Jung Woo Sung៖ លោកចូលរួមសម្តែងក្នុងរឿងទី ១ ក្នុងរយៈពេល ១០ ឆ្នាំមានចំណងជើងថា “Tell Me You Love Me”

កូរ៉េ៖ យោងតាមរបាយការណ៍កាលពីថ្ងៃទី ៩ ខែកុម្ភៈ លោក Jung Woo Sung កំពុងសម្តែងក្នុងរឿង ‘Tell Me You Love Me’ ជារឿងមនោសញ្ចេតនា របស់មនុស្សដែលជារឿងភាគជប៉ុន បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ TBS នៅប្រទេសជប៉ុន កាលឆ្នាំ ១៩៩៥ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។

តារាសម្តែងរូបនេះគ្រោងនឹងដើរតួជា Cha Jin Woo ដែលជាមនុស្សថ្លង់ ដោយបុរសជាមនុស្សបាត់បង់ការស្តាប់ ដោយសារគ្រុនក្ដៅកាលនៅក្មេង។ ថ្នាក់សិល្បៈគឺជាពេលតែមួយគត់ ដែលលោកមិនទាមទារអ្នកបកប្រែ ហើយលោកបានរស់នៅ ក្នុងជីវិតរបស់លោក ដោយពិចារណាគូរគំនូរជាមិត្ត។

អ្នកគាំទ្ររឿងភាគ កំពុងតែចង់ដឹងហើយថា តើនរណានឹងសម្ដែង ចំណាប់អារម្មណ៍ស្នេហារបស់ Jung Woo Sung ក្នុងរឿងនេះ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗអំពី Jung Woo Sung និង ‘Tell Me You Love Me’ ៕ ដោយ៖លី ភីលីព

Most Popular

To Top