សិល្បៈ និង កម្សាន្ត

តារាចម្រៀង លោក Sunoo សមាជិក្រុម ENHYPEN បន្តឆ្លងមេរោគ COVID-19ទៀតហើយ

កូរ៉េ ៖ នេះបើយោងតាមការអាប់ដេតដោយ BeLift Lab នៅថ្ងៃទី ១១ ខែកុម្ភៈថា តារាចម្រៀងកូរ៉េខាងត្បូងលោក Sunoo របស់ ENHYPEN បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ទៀតហើយ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។

នៅក្នុងការអាប់ដេត Weverse ថ្មីៗនេះនៅថ្ងៃទី ១១ ខែកុម្ភៈ BeLift Lab បានប្រកាសថា យើងសូមជូនដំណឹង ដល់អ្នកអំពីការផ្លាស់ប្តូរមួយចំនួន នៅក្នុងកាលវិភាគ របស់សមាជិក ENHYPEN លោក Sunoo បន្ទាប់ពីលទ្ធផលតេស្តិ៍វិជ្ជមានរបស់លោកមេរោគ COVID-19។ កាលថ្ងៃពុធទី ៩ ខែកុម្ភៈ Sunnoo មានរោគសញ្ញានៃជំងឺផ្តាសាយនិងគ្រុនក្តៅហើយបានទៅមន្ទីរពេទ្យជាកន្លែងដែលលោកត្រូវបានណែនាំឲ្យធ្វើតេស្តិ៍ PCR ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី ១0 ខែកុម្ភៈ លទ្ធផលតេស្តិ៍របស់ Sunoo បានត្រឡប់មកជាវិជ្ជមានវិញ។

បច្ចុប្បន្ននេះ Sunoo បានបញ្ចប់ការចាក់វ៉ាក់សាំងលើកទី ២ របស់លោកសម្រាប់ COVID-19 ។ លោកមិនមានបញ្ហាសុខភាព អ្វីធំដុំទេ លើកលែងតែមានរោគសញ្ញាតូចតាចរួមមានក្អក និងឈឺបំពង់ក ហើយកំពុងទទួលការព្យាបាល ដោយមន្ត្រីសុខាភិបាល ។
សមាជិក ENHYPEN នៅសេសសល់ទាំងអស់បានធ្វើតេស្តិ៍ អវិជ្ជមានសម្រាប់ COVID-19 ទាំងអំឡុងពេលធ្វើតេស្តិ៍ ឧបករណ៍ធ្វើតេស្តិ៍ដោយខ្លួនឯង នៅថ្ងៃទី ៩ ខែកុម្ភៈ និងអំឡុង ពេលធ្វើតេស្តិ៍ PCR របស់ពួកគេបានធ្វើឡើងនៅថ្ងៃទី ១0 ខែកុម្ភៈ ។
សមាជិកនៅសល់មិនមានរោគសញ្ញាជាក់លាក់ណាមួយទេ ហើយបានចាប់ផ្តើមដាក់ឲ្យនៅដាច់ដោយឡែក ខណៈការមើលរោគសញ្ញាដែលអាចកើតមាន។
ជាលទ្ធផល សមាជិក ENHYPEN Sunoo និង Jungwon នឹងមិនចូលរួមក្នុងកម្មវិធីវិទ្យុ EBS ‘Listen’ ចាប់ផ្តើមនៅថ្ងៃទី ១៣ ខែកុម្ភៈ ដូចការគ្រោងទុកដំបូងឡើយ ។ ជំនួសមកវិញ សមាជិកនឹងចូលរួមកម្មវិធីវិទ្យុក្នុងនាមជាឌីជេ ចាប់ផ្តើមនៅថ្ងៃទី ២0 ខែកុម្ភៈ បន្ទាប់ពីបញ្ចប់ការដាក់ឲ្យនៅ ដាច់ដោយឡែក៕ ដោយ៖លី ភីលីព

Most Popular

To Top