សិល្បៈ និង កម្សាន្ត

តារាចម្រៀង Gunwoo របស់ T1419 រកឃើញឆ្លងមេរោក COVID-19

កូរ៉េ៖យោងតាម MLD Entertainment បានប្រាប់ឲ្យដឹងថា សមាជិកក្រុមតារាចម្រៀង កូរ៉េខាងត្បូង T1419 លោក Gunwoo បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។

ទីភ្នាក់ងារនេះបានលាតត្រដាងថា បន្ទាប់ពីបានជួបប្រទះការឈឺចុកចាប់ ក្នុងរាងកាយរបស់លោកនៅថ្ងៃទី ១១ ខែកុម្ភៈ លោក Gunwoo របស់ T1419 បានធ្វើតេស្តិ៍ PCR ភ្លាមៗ។ គិតត្រឹមថ្ងៃទី ១២ ខែកុម្ភៈ លទ្ធផលតេស្តិ៍មេរោគ COVID-19 របស់លោកបានត្រលប់មកវិញវិជ្ជមាន។

នៅពេលធ្វើតេស្តិ៍ Gunwoo បានបញ្ចប់របស់លោក ហើយលោកបានចាក់វ៉ាក់សាំង COVID-19 ៣លើក បច្ចុប្បន្នលោកកំពុងដាក់ឲ្យនៅដាច់ដោយឡែក ខណៈទទួលការព្យាបាលចាំបាច់។ សមាជិក T1419 ដែលនៅសេសសល់បានធ្វើតេស្តិ៍អវិជ្ជមាន បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តិ៍អង់ទីហ្សែនយ៉ាងឆាប់រហ័ស ។

ប៉ុន្តែលោកត្រូវបានដាក់ឲ្យនៅដាច់ពីគេ ខណៈពេលដែលកំពុងតាមដាន រោគសញ្ញាណាមួយ។ ឆាប់ជាសះស្បើយ Gunwoo៕ ដោយ៖លី ភីលីព

Most Popular

To Top