កូរ៉េ៖យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានប្រាប់ឲ្យដឹងថា បុគ្គលិកទូរទស្សន៍លោក HaHa និងតារាសម្តែង Heo Sung Tae បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បន្ថែមទៀតបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។
អ្នកតំណាងម្នាក់មកពីខាង HaHa បាននិយាយថា ឧបករណ៍ធ្វើតេស្តិ៍ដោយខ្លួនឯងរបស់ HaHa បានបង្ហាញលទ្ធផលតេស្តិ៍អវិជ្ជមាន ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តិ៍ PCR ថ្មីៗនេះ លោកត្រូវបានគេជូនដំណឹងថា លោកបានធ្វើតេស្តិ៍វិជ្ជមាន។
កាលពីដើមសប្តាហ៍នេះ សមាជិកក្រុម Running Man របស់ HaHa រួមមាន Kim Jong Kook, Yang Se Chan និង Ji Suk Jin សុទ្ធតែបានបញ្ជាក់ថា ពួកគេបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ COVID-19 ហើយនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក។
ជាងនេះទៅទៀត នៅថ្ងៃទី ១១ ខែកុម្ភៈ ភ្នាក់ងាររបស់តារាសម្តែង Heo Sung Tae បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយថា ដោយប្រកាសពីចេតនារបស់តារាក្នុងការបញ្ឈប់សកម្មភាពទាំងអស់ជាបណ្តោះអាសន្ន បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ COVID-19។
លោក Heo Sung Tae មានទំនាក់ទំនងជិតស្និទ្ធជាមួយករណីវិជ្ជមាន COVID-19 ត្រឡប់មកវិញនៅថ្ងៃទី ១០ ខែកុម្ភៈ ហើយបានធ្វើតេស្តិ៍ PCR ភ្លាមៗ ចំណែកតារាសម្ដែងរូបនេះ មិនមានរោគសញ្ញាអ្វីធំដុំនោះទេ។ ប្រភពកំពុងរាយការណ៍ថាសមាជិកក្រុម ‘Running Man’ នៅសេសសល់រួមមាន Yoo Jae Suk, Jeon So Min និង Song Ji Hyo បានធ្វើតេស្តិ៍អវិជ្ជមាននៅក្នុងឧបករណ៍ធ្វើតេស្តិ៍ដោយខ្លួនឯង ហើយកំពុងរង់ចាំលទ្ធផលតេស្តិ៍ PCR របស់ពួកគេ។
អ្នកតំណាងរបស់ផលិតកម្ម Quan Entertainment របស់ HaHa បានបង្កើនការបំភ្លឺថា លទ្ធផលតេស្តិ៍ PCR របស់តារាមិនទាន់មកដល់នៅឡើយទេ។ ផ្ទុយទៅវិញ អ្នកតំណាងរូបនេះបានលាតត្រដាងថា ឧបករណ៍ធ្វើតេស្តិ៍ដោយខ្លួនឯងរបស់ HaHa បានបង្ហាញលទ្ធផលតេស្តិ៍វិជ្ជមាននៅថ្ងៃទី ១0 ខែកុម្ភៈ ហើយដូច្នេះលោកបានឆ្លងកាត់ការធ្វើតេស្តិ៍ PCR ភ្លាមៗប៉ុន្តែលទ្ធផលតេស្ត PCR របស់លោកមិនទាន់ត្រលប់មកវិញទេ៕ដោយ៖លី ភីលីព