កូរ៉េ ៖ នេះបើយោងតាម JYP Entertainment បានប្រាប់ឲ្យដឹងថា សមាជិក ក្រុមតារាចម្រៀងកូរ៉េខាងត្បូង ITZY នាង Chaeryeong បានធ្វើតេស្តិ៍វិជ្ជមាន COVID-19 បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។
នៅថ្ងៃទី ១៦ ខែកុម្ភៈ JYPE បានចេញសេចក្តីថ្លែងការណ៍ ផ្លូវការមួយតាមរយៈក្រុមប្រឹក្សា សហគមន៍អ្នកគាំទ្ររបស់ ITZY ដោយបង្ហាញឲ្យឃើញ។ សមាជិក ITZY នាង Chaeryeong បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈ។ មុននេះនាង Chaeryeong បានធ្វើតេស្តិ៍អវិជ្ជមាននៅថ្ងៃទី ១២ ខែកុម្ភៈ បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តិ៍ PCR ជាមុន ។
កាលថ្ងៃទី ១៥ ខែកុម្ភៈ នាង Chaeryeong បានធ្វើតេស្តិ៍ឧបករណ៍ធ្វើ រោគវិនិច្ឆ័យដោយខ្លួនឯង បានបង្ហាញលទ្ធផលវិជ្ជមាន ហើយភ្លាមៗ នោះនាងបានធ្វើតេស្តិ៍ PCR ហើយគិតត្រឹមថ្ងៃទី ១៦ ខែកុម្ភៈ លទ្ធផលរបស់នាងបានត្រលប់ មកវិញជាវិជ្ជមាន ។ បច្ចុប្បន្ននេះ Chaeryeong បានបញ្ចប់ការចាក់វ៉ាក់សាំង COVID-19 លើកទី២របស់នាងហើយ ហើយបច្ចុប្បន្នកំពុងមានរោគសញ្ញា តិចតួចដូចជាក្អកជាដើម ។
ហើយឈឺក្បាល នាងនឹងទទួលការព្យាបាល នៅផ្ទះពេលដាក់ឲ្យនៅដាច់ដោយឡែក តាមការណែនាំដែលផ្តល់ ដោយអាជ្ញាធរថែទាំសុខភាព។ ទន្ទឹមនឹងនេះដែរ កាលពីចុងសប្តាហ៍មុននេះ សមាជិក ITZY Lia និង Yeji បានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 ៕ ដោយ៖លី ភីលីព