ភ្នំពេញ៖ អតីតតារាសម្ដែងស្រី ដាញ់ ម៉ូនីកា បានបណ្ដើរប្ដីនិងដឹកដៃ កូនប្រុសស្រីមកដល់ខ្មែរជាថ្មីកាលពីថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែនៅក្នុងដំណើរមកកាន់មាតុប្រទេសលើកនេះ ត្រូវបានគេសន្និដ្ឋានថា គ្រាន់តែជាការស្នាក់នៅមួយរយៈខ្លី ដើម្បីនាងសិក្សារពីការ បើកអាជីវកម្ម ផ្ទាល់ខ្លួនផ្នែក Cosmetics បន្ទាប់ពីនាងបានរកស៊ីលក់អ៊ឺវ៉ាន់តាមOnline អស់១រយៈពេលមកប៉ុណ្ណោះ ។


ប៉ុន្ដែអ្វីដែលគូរឱ្យកត់សម្គាល់ នោះ គែ ដាញ់ ម៉ូលីកា មានផ្ទះវីឡារធំស្កឹមស្កៃនៅខ្មែរដែលត្រូវបានគេជឿរថានាងទិញជូនម្ដាយនិងទុកសម្រាប់ពេលនាងមកលេងស្រុកដោយស្នាក់នៅទីនោះមិនចាំបាច់ទៅគេងនៅសណ្ឋាគារ។ ជាងនេះទៅទៀត អ្វីដែលគូរឱ្យចាប់អារម្មណ៍ម៉ូនីកា ត្រូវបានអ្នកគាំទ្រនាងសរសើរថា សម្រស់នៅតែស្រស់ស្អាតមិនចាស់ទៅតាមវ័យនោះទេ ខណៈដែលទាំងសម្លៀកបំពាក់,ខោអាវ និងខ្សែក្រវ៉ាត់ជាដើម គឺប្រើប្រាស់សុទ្ធតែជារបស់ម៉ាកប្រេនធំៗលំដាប់ពិភពលោកទាំងអស់។

សូមរំលឹកថាដាញ់ ម៉ូនីកា បានរៀបការជាមួយអាណិកជនខ្មែរនៅអូស្រា្ដលីលោកប៊ុន ថែល កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១០ ហើយក្រោយមានប្ដីភ្លាមៗម៉ូនីកា ត្រូវបានគេអាណិតអាសូរនាងខ្លាំងព្រោះតែលេចឭថាប្ដីនាងកាចណាស់។ប៉ុន្ដែអ្វីៗខុសពីដំណឹងទាំងនោះព្រោះអតីតតារាសម្ដែងរូបនេះអាចរក្សារចំណងស្នេហាបានជាង១០ឆ្នាំនិងទទួលបានចំណងដៃកូន២នាក់គឺកូនស្រីច្បងអាយុជាង១០ឆ្នាំនិងកូនប្រុសអាយុជាង៦ឆ្នាំ។ការរស់នៅតាមប្ដីនៅអូស្រា្ដលីគេឃើញម៉ូនីកា មានជីវភាពធូធាររស់នៅផ្ទះប្រណិត និងរថយន្តទំនើបៗ ហើយជាងនេះទៅទៀត គឺនាងបានបង្ហាញឱ្យទស្សនិកជនដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា នាងកំពុងមានសុភមង្គលខ្លាំង ក្រោមការស្រឡាញ់ថ្នាក់ថ្នមទាំងកាយ ទាំងចិត្ត ពីសំណាក់ប្ដីរបស់នាង ៕ ដោយៈ ម៉ានី



