ប្រទេសជប៉ុន គឺជាកន្លែងមួយដ៏ចម្លែក និងអស្ចារ្យបំផុត នៅលើផែនដី ខណៈប្រពៃណីទំនៀមទម្លាប់ ដែលមានអាយុកាលរាប់សតវត្សរបស់ប្រទេសនេះ បានរស់នៅដោយសន្តិភាព រួមជាមួយនឹងការច្នៃប្រឌិតផងដែរ។
ខាងក្រោមនេះគឺជាភស្តុតាងទាំង ៨ បង្ហាញថាជប៉ុន ជាប្រទេសដ៏អស្ចារ្យមួយ៖
#១ តូក្យូ ជាទីក្រុងមានសុវត្ថិភាពបំផុតលើពិភពលោក

មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកសេដ្ឋកិច្ច Economist Intelligence Unit បានចេញផ្សាយនូវចំណាត់ថ្នាក់ ទីក្រុងដែលមានសុវត្ថិភាពបំផុត នៅលើពិភពលោក រួមមានផ្នែកដូចជា ព័ត៌មាន និងសន្តិសុខបុគ្គល , ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។ តូក្យូ ឈរនៅចំណាត់ថ្នាក់លេខ១ សិង្ហបុរី លេខ២ និង លេខ៣ បានទៅលើទីក្រុងរបស់ជប៉ុនមួយទៀត គឺ អូសាកា។
#២ ការណែនាំលម្អិត

ជប៉ុន ពោរពេញទៅដោយមគ្គុទ្ទេសក៍ និងសៀវភៅណែនាំ ដែលអាចឲ្យជនបរទេសងាយយល់ ព្រោះអក្សរភាគច្រើន ត្រូវបានបកប្រែជាភាសាអង់គ្លេស និងមានរូបគំនូរបង្ហាញទៀតផង។
#៣ កុមារជប៉ុនមានថ្ងៃខួបកំណើតនៅថ្ងៃតែមួយ

ថ្ងៃទី១៥ ខែវិច្ឆិកា ជាការប្រារព្ធពិធីដ៏ធំមួយ សម្រាប់ក្មេងៗ ដែលមានអាយុ ៣ , ៥ និង ៧ឆ្នាំ ហើយវាត្រូវបានគេហៅថា Shiti-Go-San ដែលមានន័យថា ៧-៥-៣។ លេខសេសត្រូវបានគេចាត់ទុកថាជា លេខពិសេស និងតំណាងឲ្យដំណាក់កាលដ៏សំខាន់ នៃការលូតលាស់របស់ក្មេង។
#៤ លំហាត់ប្រាណទូទៅនៅពេលព្រឹក

សិស្សសាលា និងនិយោជិក របស់ក្រុមហ៊ុនភាគច្រើន ចាប់ផ្ដើមថ្ងៃថ្មី ជាមួយនឹងការហាត់ប្រាណពេលព្រឹក។ ទម្លាប់នេះបានកើតមានឡើងតាំងពីឆ្នាំ១៩២៨ មកម្ល៉េះ ហើយត្រូវបានគាំទ្រយ៉ាងទូលំទូលាយ ព្រោះវាមិនត្រឹមតែ ធ្វើឲ្យមនុស្សមានអារម្មណ៍ល្អទេ តែថែមទាំងជំរុញឲ្យពួកគេកាន់តែមានភាពជិតស្និទ្ធថែមទៀតផង។
#៥ ថ្ងៃសុក្រពិសេស

អ្នកធ្វើការនៅប្រទេសជប៉ុនភាគច្រើន ទទួលរងបញ្ហាអស់កម្លាំង ដោយសារតែការធ្វើការហួសកម្លាំងប្រចាំថ្ងៃ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលជប៉ុន បានអនុម័តកម្មវិធីមួយហៅថា ថ្ងៃសុក្រពិសេស (Premium Friday)។ បុគ្គលិកអាចចាកចេញពីការងារមុនម៉ោង ជារៀងរាល់ថ្ងៃសុក្រចុងខែ។
#៦ កម្មករយកចិត្តទុកដាក់ខ្លាំង

កម្មករផ្លូវថ្នល់ទាំងនេះ បានប្រើផ្ទាំងក្រណាត់ គ្របរថយន្តមួយគ្រឿង ដើម្បីការពារវាពីភាពកខ្វក់ ក្នុងអំឡុងពេលធ្វើការរបស់ពួកគេ។
#៧ ប្រព័ន្ធប្រកាសអាសន្នមាននៅលើគ្រប់ទូរសព្ទដៃ

ក្រៅពីប្រព័ន្ធ J-Alert ដែលអនុញ្ញាតឲ្យរដ្ឋាភិបាល ធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងឧបករណ៍បំពងសម្លេង ក៏មានប្រព័ន្ធសារ SMS ដើម្បីប្រកាសអាសន្នផងដែរ។ ក្នុងករណីមានអាសន្ន វាអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាន ប្រកាសប្រាប់គ្រប់គ្នានៅក្នុងតំបន់ ក្នុងរយៈពេលត្រឹមតែ ៤ ទៅ ២០វិនាទីប៉ុណ្ណោះ។
#៨ សាលារៀន

សាលារៀននៅជប៉ុន ប្រហែលជាសាលាដែលរីកចម្រើនបំផុតមួយ នៅលើពិភពលោក។ ឧទាហរណ៍ ពួកគេមិនប្រើ កម្រិត ឬថ្នាក់ឡើយ។ ផ្ទុយទៅវិញ គ្រូបង្រៀនជាអ្នកកំណត់ថា តើសិស្សរបស់ពួកគេ ត្រៀមខ្លួនសម្រាប់មេរៀនកម្រិតណា។ ជាមួយគ្នានេះ សាលាបានហាមឃាត់ មិនឲ្យប្រើទូរសព្ទដៃ នៅក្នុងសាលារៀនឡើយ។ សាលារៀននៅជប៉ុន មិនមានបុគ្គលិកអនាម័យឡើយ ព្រោះការសម្អាតទាំងអស់ ត្រូវបានធ្វើឡើងដោយសិស្សខ្លួនឯង៕ Source: Sabay
