សិល្បៈ និង កម្សាន្ត

តារាវិទូថតរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនៃ Nebulas និងការអស្ចារ្យខាងតារាសាស្ត្រផ្សេង ទៀតពីកែវយឺតនៅក្នុងសួន East Ayrshire របស់លោក

ស្កុតលែន៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា តារាវិទូស្ម័គ្រចិត្តជនជាតិស្កុតលែនបានផ្តិចរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនៃ Nebulas ឆ្ងាយៗពីកែវយឺតនៅក្នុងសួន East Ayrshire ខាងក្រោយផ្ទះរបស់លោក រួមទាំងការថតមិនគួរឲ្យជឿនៃ Orion Nebula ដែលមានចម្ងាយ ១,៣៤៤ឆ្នាំពន្លឺ។


លោក Bryan Shaw អាយុ ២៨ ឆ្នាំបានចំណាយពេលជាច្រើនម៉ោងដើម្បីតាមដានផ្ទៃមេឃពេលយប់ដើម្បីបង្កើតរូបភាពដ៏អស្ចារ្យនៃ Nebulas និងក្រុមផ្កាយមានចម្ងាយរាប់ពាន់ឆ្នាំពន្លឺ។ លោក Shaw បច្ចុប្បន្នជានិស្សិតផលិតកម្មវិធីផ្សាយ តែងតែដំឡើងកែវយឺតឯកទេសក្នុងសួនផ្ទះរបស់លោកនៅទីក្រុង New Cumnock ជាក្រុងនៅ East Ayrshire ដើម្បីថតយកផ្ទៃមេឃពេលយប់។


គំនួសពណ៌រួមមាន Orion Nebula នៅជុំវិញចម្ងាយ ១,២៤៤ ឆ្នាំពន្លឺពីផែនដី និង Rosette Nebula ជាចង្កោមផ្កាយបើកចំហដែលមានពពកឧស្ម័នលោហធាតុ និងធូលីមានចម្ងាយជាង ៥,000 ឆ្នាំពន្លឺ។ លោកក៏បានផ្តិតយករូបភាពទេសភាពដ៏ស្រស់ស្អាតដែលមាន Aurora ភាពជិតនៃព្រះច័ន្ទរបស់យើង និងទិដ្ឋភាពនៃកាឡាក់ស៊ីរួមទាំង Milky Way របស់យើង។


រូបថតមួយបង្ហាញពី Nebula អាមេរិកខាងជើងនៅក្នុងក្រុមតារានិករ Cygnus នៅជិត Deneb ។ វាទទួលបានឈ្មោះរបស់វាពីការពិតថា នៅក្នុងពន្លឺអាចមើលឃើញ តំបន់នេះប្រហាក់ប្រហែលនឹងទ្វីបអាមេរិកខាងជើង ជាមួយនឹងភាពស្រដៀងគ្នាដ៏គួរឲ្យទាក់ទាញបំផុតគឺឈូងសមុទ្រម៉ិកស៊ិក។ Nebula គឺជាពពកដ៏ធំសម្បើមនៃធូលី និងឧស្ម័នដែលកាន់កាប់ចន្លោះរវាងផ្កាយ និងដើរតួជាកន្លែងបណ្តុះកូនសម្រាប់ផ្កាយថ្មី៕


ដោយ៖លី ភីលីព

Most Popular

To Top